ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:20 - អាល់គីតាប

រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​យ៉ាកុប​បញ្ឆោត​ឡាបាន់​ជា​ជនជាតិអើរ៉ាម ដោយ​មិន​បាន​ប្រាប់​គាត់​ថា​ខ្លួន​កំពុង​រត់គេច​នោះ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ាកុប​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​លោក​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​យ៉ាកុប​វិញ លោក​បាន​លួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ាកុប​គាត់​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ផង​ទេ

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។


ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


គាត់​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ទៅ​ជា​មួយ​ផង។ គាត់​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។


ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។


ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វ‌បុរស​របស់​ខ្ញុំ​ជា​ពនេចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។