Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​លោក​យ៉ាកុប​វិញ លោក​បាន​លួច​រត់​ចេញ​ពី​លោក​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 រីឯ​យ៉ាកុប​បញ្ឆោត​ឡាបាន់​ជា​ជនជាតិអើរ៉ាម ដោយ​មិន​បាន​ប្រាប់​គាត់​ថា​ខ្លួន​កំពុង​រត់គេច​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​យ៉ាកុប​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​លោក​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​យ៉ាកុប​គាត់​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ផង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកាដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។


ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


លោក​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លោក​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។


ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​មក​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក​ហើយ គឺ​មិន​ប្រាប់​ឲ្យ​ឪពុក​បាន​ដឹង​សោះ។ បើ​ពុក​ដឹង​មុន ម៉្លេះ​សម​ពុក​ជូន​ដំណើរ​កូន ដោយ​អំណរ​សប្បាយ គឺ​មាន​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។


ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម