Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 26:5 - អាល់គីតាប

5 ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វ‌បុរស​របស់​ខ្ញុំ​ជា​ពនេចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក ត្រូវ​ទូល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា "បុព្វ​បុរស​របស់​ខ្ញុំ ជា​សាសន៍​អើរ៉ាម ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ លោក​បាន​ត្រឡប់​ជា​សាសន៍​មួយ​យ៉ាង​ធំ ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ អ្នក​ត្រូវ​ពោល​ទៀត​ថា: “បុព្វបុរស​របស់​ខ្ញុំ​បាទ​ជា​ពនេ‌ចរ ជាតិ​អើរ៉ាម លោក​បាន​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។ នៅ​ទី​នោះ យើង​ខ្ញុំ​ក្លាយ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​ខ្លាំង​ពូកែ និង​មាន​គ្នា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ត្រូវ​ថ្លែង​ប្រាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ថា ឰយុកោ​ទូលបង្គំ​លោក​ជា​សាសន៍​អើរ៉ាម ដែល​ដើរ​សាត់‌ព្រាត់ លោក​បាន​ចុះ​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​អេស៊ីព្ទ មាន​គ្នា​តែ​បន្តិច​ទេ ហើយ​នៅ​ស្រុក​នោះ​បាន​ត្រឡប់​ជា​សាសន៍​១​យ៉ាង​ធំ ហើយ​ខ្លាំង​ពូកែ មាន​គ្នា​ជា​ច្រើន​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 26:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។


គឺ​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ខ្ញុំ ហើយ​ដណ្តឹង​កូន​ស្រី​ក្នុង​ចំណោម​ញាតិ​សន្តាន​របស់​ខ្ញុំ មក​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​អ៊ីសា‌ហាក់ ជា​កូន​របស់​ខ្ញុំ​វិញ»។


ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។


អេសាវ​ចង​គំនុំ​យ៉ាកកូប​យ៉ាង​ខ្លាំង ព្រោះ​យ៉ាកកូប​បាន​ទទួល​ពរ​ពី​ឪពុក។ គាត់​គិត​នៅ​ក្នុង​ចិត្ត​ថា៖ «ឪពុក​ខ្ញុំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ក្នុង​ពេល​ឆាប់ៗ ចាំ​ដល់​ពេល​នោះ សឹម​ខ្ញុំ​សម្លាប់​យ៉ាកកូប​ចោល»។


បន្ទាប់​មក អ៊ីសា‌ហាក់​ឲ្យ​យ៉ាកកូប​ចេញ​ដំណើរ​ទៅ​ស្រុក​ប៉ាដាន់-អើរ៉ាម គឺ​ទៅ​ផ្ទះ​ឡាបាន់​ជា​កូន​របស់​បេធូ‌អែល ជន‌ជាតិ​អារ៉ាម ដែល​ត្រូវ​ជា​បង​ប្រុស​របស់​រ៉ហ្វ៊ីកា ម្តាយ​របស់​យ៉ាកកូប និង​អេសាវ។


រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ


ក៏​ប៉ុន្តែ អុលឡោះ​មក​ឲ្យ​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ឃើញ​ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី»។


ខ្ញុំ​ទ្រាំ​ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា​និច្ច គឺ​ត្រូវ​រង​កំដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។


ចូរ​យក​ប្រាក់​ទៅ​ជា​មួយ​ពីរ​ដង​ច្រើន​ជាង​មុន គឺ​យក​ប្រាក់​ដែល​ពួក​កូន​បាន​ឃើញ​នៅ​ក្នុង​បាវ​ស្រូវ​នោះ​ទៅ​ផង ប្រហែល​មក​ពី​គេ​ដាក់​ច្រឡំ។


កូន​នឹង​ជួយ​ឧបត្ថម្ភ​លោក​ឪពុក​មិន​ឲ្យ​លោក​ឪពុក និង​ក្រុម​គ្រួសារ ព្រម​ទាំង​ហ្វូង​សត្វ​របស់​លោក​ឪពុក ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​នៅ​មាន​កើត​ទុរ្ភិក្ស​ក្នុង​រវាង​ប្រាំ​ឆ្នាំ​ទៀត”។


អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ​ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក​សម្រាប់​រក្សា​ជីវិត​បងៗ ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ​សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។


បើ​រាប់​បញ្ចូល​កូន​ទាំង​ពីរ​របស់​យូសុះ ដែល​កើត​នៅ​ស្រុក​អេស៊ីប​ផង ចំនួន​សរុប​នៃ​ក្រុម​គ្រួសារ​របស់​យ៉ាកកូប ដែល​មក​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប មាន​ទាំង​អស់​ចិត‌សិប​នាក់។


ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ស្រុក​អេស៊ីប ក្នុង​តំបន់​កូសែន។ គេ​បាន​ដី​នោះ​ជា​កម្ម‌សិទ្ធិ ហើយ​បង្កើត​កូន​ចៅ និង​កើន​ចំនួន​ឡើង​ជា​ច្រើន។


ពួក​គេ​ជម្រាប​ទៀត​ថា៖ «យើង​ខ្ញុំ​បាន​មក​ជ្រក​កោន​នៅ​ស្រុក​នេះ ព្រោះ​នៅ​ស្រុក​កាណាន​កើត​ទុរ្ភិក្ស​ខ្លាំង​ណាស់ ពុំ​មាន​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ឡើយ។ ហេតុ​នេះ សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​យើង​ខ្ញុំ រស់​នៅ​ក្នុង​តំបន់​កូសែន​ផង»។


ប៉ុន្តែ ជន‌ជាតិ​អេស៊ីប​សង្កត់​សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​រឹត​តែ​ខ្លាំង​យ៉ាង​ណា ជន‌ជាតិ​អ៊ីស្រ‌អែល​កើន​ចំនួន​រឹត​តែ​ច្រើន​ឡើង ហើយ​រស់​នៅ​ពាស​ពេញ​ស្រុក​យ៉ាង​នោះ​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ជន‌ជាតិ​អេស៊ីប​ភ័យ​ខ្លាច។


ពូជ‌ពង្ស​របស់​យ៉ាកកូប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​យូសុះ រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បង្កើត​កូន​ចៅ​បន្ត​ពូជ‌ពង្ស កើន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់ មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​រស់​នៅ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីប។


អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។ ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​គូរបាន នៅ​គីលកាល ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។


យ៉ាកកូប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អើ‌រ៉ាម អ៊ីស្រ‌អែល​បម្រើ​គេ ព្រោះ​ចង់​បាន​ប្រពន្ធ គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។


យ៉ាកកូប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​គាត់​បាន​ស្លាប់​ទៅ ពួក​បុព្វ‌បុរស​ក៏​បាន​ស្លាប់​នៅ​ស្រុក​នោះ​ដែរ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ឡើង ហើយ​សព្វ​ថ្ងៃ អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ។


កាល​បុព្វ‌បុរស​របស់​អ្នក​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីប ពួក​គេ​មាន​គ្នា​តែ​ចិត‌សិប​នាក់​ប៉ុណ្ណោះ។ ឥឡូវ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ធ្វើ​ឲ្យ​អ្នក​មាន​ចំនួន​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ»។


អ៊ីមុាំ​នឹង​ទទួល​ល្អី​ពី​ដៃ​របស់​អ្នក យក​ទៅ​តម្កល់​នៅ​មុខ​អាសនៈអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។


«អុលឡោះ‌តាអាឡា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម