Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:21 - អាល់គីតាប

21 គាត់​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ទៅ​ជា​មួយ​ផង។ គាត់​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បាន​រត់គេច​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​។ គាត់​ក៏​ក្រោកឡើង​ឆ្លង​ទន្លេធំ​តម្រង់ឆ្ពោះទៅ​តំបន់ភ្នំ​កាឡាត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​បាន​រត់​ចេញ​ទៅ ទាំង​នាំ​យក​របស់​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជាមួយ ក៏​ឆ្លង​កាត់​ទន្លេ​អ៊ើប្រាត តម្រង់​ឆ្ពោះ​មុខ​ទៅ​ឯ​ស្រុក​ភ្នំ​កាឡាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​បាន​រត់​ចេញ​ទៅ ដោយ​នាំ​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជា​មួយ​ផង។ លោក​បាន​ឆ្លង​កាត់​ទន្លេ​អឺប្រាត តម្រង់​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាឡាដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គាត់​បាន​នាំ​យក​របស់​គាត់​ទាំង​អស់​រត់​ចេញ​ទៅ ក៏​ឆ្លង​កាត់​ទន្លេ ដំរង់​ឆ្ពោះ​មុខ​ទៅ​ឯ​ភ្នំ​កាឡាត​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:21
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីប្រាំ ដោយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ដោយ​គិត​ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីប រហូត​ដល់​ទន្លេ​ធំ ពោល​គឺ​ទន្លេ​អឺប្រាត


ទន្លេ​ទី​បី ឈ្មោះ​ហ៊ីដេ‌កែល ជា​ទន្លេ​ដែល​ហូរ​នៅ​ខាង​កើត​ស្រុក​អាសើុរ។ ទន្លេ​ទី​បួន ឈ្មោះ​អឺប្រាត។


រីឯ​យ៉ាកកូប​វិញ គាត់​បាន​លួច​រត់​ចេញ​ពី​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ដោយ​ពុំ​ប្រាប់​ឲ្យ​គាត់​ដឹង​មុន​ឡើយ


នៅ​ថ្ងៃ​ទី​បី មាន​គេ​មក​ជម្រាប​ឡាបាន់​ថា យ៉ាកកូប​រត់​បាត់​ទៅ​ហើយ។


គាត់​ក៏​នាំ​បង‌ប្អូន​ដេញ​តាម​យ៉ាកកូប។ គាត់​ដើរ​ផ្លូវ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ទើប​ទៅ​ទាន់​យ៉ាកកូប នៅ​តំបន់​ភ្នំ​កាឡាដ។


បន្ទាប់​មក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ គេ​ក្រឡេក​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្មា‌អែល​មួយ​ក្រុម ជិះ​អូដ្ឋ​មក​ពី​ស្រុក​កាឡាដ។ អ្នក​ទាំង​នោះ​ដឹក​គ្រឿង​ក្រអូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង​ទេស យក​ទៅ​ស្រុក​អេស៊ីប។


យ៉ាកកូប​បាន​ចាត់​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​គាត់។ ពេល​ក្រុម​គ្រួសារ​របស់​យ៉ាកកូប​ទៅ​ដល់​តំបន់​កូសែន


បន្ទាប់​មក ពួក​គេ​ទៅ​ដល់​ស្រុក​កាឡាដ និង​ស្រុក​ថាសធីម-‌ហុដស៊ី រួច​ទៅ​ស្រុក​ដាន់‌យ៉ាអន និង​តំបន់​ស៊ីដូន។


អេលី‌យ៉េស ជា​អ្នក​ភូមិ​ធេស‌ប៊ី​ក្នុង​ស្រុក​កាឡាដ ជម្រាប​ស្តេច​អហាប់​ថា៖ «ខ្ញុំ​សូម​ជម្រាប​ស្តេច ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ខ្ញុំ​គោរព​បម្រើ​ថា: ប៉ុន្មាន​ឆ្នាំ​ត​ទៅ​មុខ​ទៀត នឹង​គ្មាន​សន្សើម គ្មាន​ភ្លៀង​ទេ លើក‌លែង​តែ​ខ្ញុំ​ទូរអា​សូម»។


នៅ​គ្រា​នោះ ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី ឡើង​មក​វាយ និង​ដណ្តើម​យក​បាន​ក្រុង​កាថ។ បន្ទាប់​មក​ស្តេច​ហាសែល​លើក​ទ័ព​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​ទៀត។


ពួក​គេ​នឹង​ស៊ើប‌សួរ​រក​ផ្លូវ​ទៅ​ក្រុង​ស៊ីយ៉ូន ហើយ​នាំ​គ្នា​បែរ​មុខ​តម្រង់​ទៅ​រក​ក្រុង​នោះ។ ពួក​គេ​រួម​រស់​ជា​មួយអុលឡោះ‌តាអាឡា ដោយ​ចង​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​ពួក​គេ​មិន​បំភ្លេច​ឡើយ។


បាឡាម​យល់​ឃើញ​ថា អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល គាត់​មិន​បាន​ចេញ​ទៅ​សួរ​អុលឡោះ​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។


កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ


នៅ​គ្រា​នោះ ពួក​យើង​ដណ្តើម​យក​បាន​ទឹក​ដី​នោះ។ ខ្ញុំ​បាន​ប្រគល់​ទឹក​ដី​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​តាម​ដង​ស្ទឹង​អើណូន ព្រម​ទាំង​តំបន់​ភ្នំ​កាឡាដ​ចំនួន​ពាក់​កណ្តាល និង​ក្រុង​ទាំង​អស់​ក្នុង​តំបន់​នោះ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ។


ប្រជា‌ជន​នៅ​ស្រុក​កាឡាដ ព្រម​ទាំង​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សម្រេច​ថា អ្នក​ណា​ហ៊ាន​ប្រយុទ្ធ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន​មុន​គេ អ្នក​នោះ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​ប្រជា‌ជន​កាឡាដ​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម