ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
លោកុប្បត្តិ 30:26 - អាល់គីតាប សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ដឹងថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។ ព្រះគម្ពីរខ្មែរសាកល សូមប្រគល់ពួកប្រពន្ធ និងកូនៗរបស់ខ្ញុំដែលខ្ញុំបានបម្រើលោកអ៊ំដើម្បីបានពួកគេ មកខ្ញុំផង នោះខ្ញុំនឹងចាកចេញទៅ ដ្បិតលោកអ៊ំដឹងការងារដែលខ្ញុំបានបម្រើលោកអ៊ំហើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យខ្ញុំយកប្រពន្ធ និងកូនរបស់ខ្ញុំទៅជាមួយដែរ ដ្បិតខ្ញុំបានបម្រើលោកឪពុកព្រោះតែនាង ដ្បិតលោកឪពុកជ្រាបពីការដែលខ្ញុំបានបម្រើជូនលោកឪពុកហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យខ្ញុំយកប្រពន្ធកូនទៅជាមួយផង ដ្បិតខ្ញុំបាននៅបម្រើលោកឪពុក ព្រោះតែនាងទាំងពីរហ្នឹងហើយ។ លោកឪពុកក៏ជ្រាបថា ខ្ញុំបានបម្រើលោកឪពុកយ៉ាងណាដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យប្រពន្ធកូនរបស់ខ្ញុំ ដែលខ្ញុំបានបំរើលោកឪពុកឲ្យបាននេះ បានទៅជាមួយនឹងខ្ញុំផង ដ្បិតលោកឪពុកជ្រាបការដែលខ្ញុំបានធ្វើជូនរួចហើយ |
ដោយយ៉ាកកូបស្រឡាញ់រ៉ាជែល គាត់ឆ្លើយថា៖ «ក្មួយសុខចិត្តនៅបម្រើអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់អ៊ំមកធ្វើជាប្រពន្ធ»។
យ៉ាកកូបក៏បានរួមដំណេកជាមួយរ៉ាជែលដែរ។ គាត់ស្រឡាញ់រ៉ាជែលខ្លាំងជាងលេអា។ បន្ទាប់មក គាត់នៅបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។
ឡាបាន់ពោលទៅកាន់យ៉ាកកូបថា៖ «ម្តេចក៏កូនធ្វើដូច្នេះ? ហេតុអ្វីបានជាកូនលួចរត់ចេញពីពុក ហើយនាំកូនស្រីទាំងពីររបស់ពុកមក ដូចជាឈ្លើយសឹកយ៉ាងហ្នឹង?
យ៉ាកកូបឆ្លើយទៅឡាបាន់វិញថា៖ «ខ្ញុំធ្វើដូច្នេះ មកពីភ័យពេក ខ្លាចក្រែងលោកឪពុកដណ្តើមយកកូនស្រីរបស់លោកឪពុកពីខ្ញុំ។
អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។ ពួកគេចេះតែយកគោមកធ្វើគូរបាន នៅគីលកាល ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។