លោកុប្បត្តិ 29:30 - អាល់គីតាប30 យ៉ាកកូបក៏បានរួមដំណេកជាមួយរ៉ាជែលដែរ។ គាត់ស្រឡាញ់រ៉ាជែលខ្លាំងជាងលេអា។ បន្ទាប់មក គាត់នៅបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 ដូច្នេះ យ៉ាកុបក៏ចូលទៅឯរ៉ាជែលដែរ ហើយគាត់ស្រឡាញ់រ៉ាជែលជាងស្រឡាញ់លេអា។ គាត់បានបម្រើឡាបាន់ប្រាំពីរឆ្នាំទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 លោកយ៉ាកុបក៏ចូលទៅឯនាងរ៉ាជែលដែរ ហើយលោកស្រឡាញ់នាងរ៉ាជែលជាងនាងលេអា រួចលោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 លោកយ៉ាកុបក៏បានរួមដំណេកជាមួយនាងរ៉ាជែលដែរ។ លោកស្រឡាញ់នាងរ៉ាជែលខ្លាំងជាងនាងលេអា។ បន្ទាប់មក លោកនៅបម្រើលោកឡាបាន់ប្រាំពីរឆ្នាំទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបំរើឡាបាន់៧ឆ្នាំទៀត។ សូមមើលជំពូក |
ខ្ញុំបានរស់នៅជាមួយក្រុមគ្រួសារលោកឪពុក អស់រយៈពេលម្ភៃឆ្នាំមកហើយ ខ្ញុំបាននៅបម្រើលោកឪពុកដប់បួនឆ្នាំ ដើម្បីបានកូនស្រីទាំងពីររបស់លោកឪពុក មកធ្វើជាភរិយា ហើយប្រាំមួយឆ្នាំទៀត ដើម្បីឲ្យបានហ្វូងចៀមរបស់លោកឪពុក។ ប៉ុន្តែ លោកឪពុកបានផ្លាស់ប្តូរថ្លៃឈ្នួលរបស់ខ្ញុំដល់ទៅដប់ដង។