យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
លេវីវិន័យ 4:28 - អាល់គីតាប នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា ដើម្បីសូមឲ្យរួចពីបាប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញីមួយដែលឥតខ្ចោះមក សម្រាប់ជាតង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសិនជាអ្នកណាប្រាប់ឲ្យគេដឹងពីបាបដែលបានប្រព្រឹត្តហើយ នោះត្រូវនាំពពែញី១ដែលឥតខ្ចោះមក សំរាប់ជាដង្វាយ ដោយព្រោះបាបដែលខ្លួនបានធ្វើ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ទ្រង់យកកំហុសរបស់យើងខ្ញុំ មកលាតត្រដាងនៅចំពោះទ្រង់ ហើយពន្លឺរបស់ទ្រង់ ចាំងឲ្យឃើញអំពើទាំងប៉ុន្មាន ដែលយើងខ្ញុំប្រព្រឹត្តដោយលាក់កំបាំង។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
កូនស្រីដែលបះបោរអើយ តើនាងនៅតែដើរតែលតោល ដល់កាលណាទៀត? អុលឡោះតាអាឡាបានធ្វើឲ្យមានការមួយថ្មី កើតឡើងនៅលើផែនដីនេះ គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។
នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅជូនអុលឡោះតាអាឡាជាគូរបានរំដោះបាបនៅមុខជំរំជួបអុលឡោះតាអាឡា។
នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយ ល្អឥតខ្ចោះមកជូនអុលឡោះតាអាឡា។
ប្រសិនបើមូស្ទីបានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះគាត់ត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡាជាគូរបានរំដោះបាប។
បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយមកជូនអុលឡោះតាអាឡាជាគូរបានសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យគេ»។
ការអ្វីដែលហ៊ូកុំធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យហ៊ូកុំនោះទៅជាអស់ឫទ្ធិ អុលឡោះបានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប អុលឡោះបានចាត់បុត្រានៃទ្រង់ ឲ្យមកមាននិស្ស័យជាមនុស្សដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែល។
ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ដ្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។