អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
លេវីវិន័យ 13:40 - អាល់គីតាប កាលណាបុរសម្នាក់ជ្រុះសក់ទៅជាទំពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះតម្ពែកហើយ តែស្អាតទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាបុរសម្នាក់ជ្រុះសក់ទៅជាតម្ពែក នោះគេនៅជាមនុស្សបរិសុទ្ធដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាជ្រុះសក់ក្បាលអស់ អ្នកនោះទំពែកហើយ តែស្អាតទេ |
អេលីយ៉ាសាក់ធ្វើដំណើរពីទីនោះឡើងទៅបេតអែល។ ពេលកំពុងតែឡើងទៅនោះ មានក្មេងៗមួយក្រុមចេញពីទីក្រុងមក ហើយស្រែកប្រមាថគាត់ថា៖ «ឡើងទៅ តាទំពែក! ឡើងទៅ តាទំពែក!»។
ក្បាលរបស់គាត់ប្រៀបបាននឹងមាសសុទ្ធ សក់របស់គាត់រួញដូចអង្គាសដី ហើយមានពណ៌ខ្មៅ ដូចសារិកាកែវ។
ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
អ៊ីមុាំត្រូវពិនិត្យមើលគាត់។ ប្រសិនបើស្នាមសនៅលើស្បែក ប្រែជាស្រអាប់វិញ នោះគ្រាន់តែជារោគសើស្បែកធម្មតាប៉ុណ្ណោះ។ គាត់ជាមនុស្សបរិសុទ្ធទេ។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
ដូច្នេះ មិនត្រូវទុកឲ្យបាបសោយរាជ្យលើខ្លួនបងប្អូនដែលតែងតែស្លាប់ ដើម្បីស្ដាប់តាមតណ្ហាលោភលន់របស់ខ្លួននោះឡើយ
ខ្ញុំសូមនិយាយតាមរបៀបមនុស្សលោកទៅចុះ ព្រោះបងប្អូនជាមនុស្សទន់ខ្សោយ។ ពីដើម បងប្អូនបានប្រគល់សរីរាង្គកាយរបស់បងប្អូន ឲ្យធ្វើជាខ្ញុំបម្រើនៃអំពើសៅហ្មង និងអំពើទុយ៌ស ដែលនាំឲ្យប្រឆាំងនឹងអុលឡោះយ៉ាងណា ឥឡូវនេះ ចូរបងប្អូនប្រគល់សរីរាង្គកាយរបស់បងប្អូន ធ្វើជាខ្ញុំបម្រើនៃសេចក្ដីសុចរិតដើម្បីឲ្យបងប្អូនបានបរិសុទ្ធយ៉ាងនោះដែរ។
ប្រសិនបើអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏រសអុលឡោះនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីអុលឡោះប្រោសបងប្អូនឲ្យបានសុចរិត។
បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបាននាំដំណឹងល្អមកជូនបងប្អូនជាលើកទីមួយ មកពីខ្ញុំមានសុខភាពទន់ខ្សោយ។