អេសាយ 15:2 - អាល់គីតាប2 ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ម៉ូអាប់បានឡើងទៅវិហារ ឌីបូនបានឡើងទៅទីខ្ពស់ដើម្បីយំសោក ម៉ូអាប់ទ្រហោយំចំពោះនេបូរ និងមេឌីបា; ក្បាលពួកគេគ្រប់គ្នាទៅជាត្រងោល អស់ទាំងពុកចង្កាត្រូវបានកោរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់ទ្រហោពិលាបនឹងក្រុងនេបូរ និងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង ស្រណោះក្រុងនេបូ និងក្រុងមេឌីបា គេកោរសក់ទាំងអស់គ្នា ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 គេបានឡើងទៅឯវិហារ ហើយក៏ទៅឯឌីបូន ជាទីខ្ពស់ ដើម្បីយំ សាសន៍ម៉ូអាប់គេទ្រហោពិលាបនឹងក្រុងនេបូរ ហើយនឹងក្រុងមេឌីបា គេបានកោរសក់ក្បាលគ្រប់គ្នា ក៏កាត់ពុកចង្កាទាំងអស់គ្នាដែរ សូមមើលជំពូក |
នេះជាបន្ទូលរបស់អុលឡោះស្ដីអំពីជនជាតិម៉ូអាប់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «អ្នកដែលរស់នៅលើភ្នំនេបូ ត្រូវវេទនា ដ្បិតភ្នំនេះវិនាសហិនហោចហើយ! ក្រុងគារយ៉ាថែមត្រូវអាម៉ាស់ ព្រោះត្រូវខ្មាំងវាយយកបាន បន្ទាយរបស់គេក៏ត្រូវអាម៉ាស់ និងរលំដែរ។
អ្នកក្រុងហេសបូនអើយ ចូរស្រែកយ៉ាងខ្លាំងទៅ ដ្បិតក្រុងអៃវិនាសសូន្យហើយ! អ្នកក្រុងទាំងឡាយដែលនៅជុំវិញរ៉ាបាតអើយ ចូរស្រែកទ្រហោយំ ចូរនាំគ្នាស្លៀកបាវកាន់ទុក្ខ ចូររត់ទៅរត់មក តាមបណ្ដោយកំពែងក្រុង ដ្បិតម៉ូឡុកជាព្រះរបស់អ្នករាល់គ្នា ត្រូវគេចាប់យកទៅជាឈ្លើយ ជាមួយពួកបូជាចារ្យ និងពួកមន្ត្រី។
យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ ហើយឲ្យបទចំរៀងរបស់អ្នករាល់គ្នា ក្លាយទៅជាបទទំនួញ។ យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ ព្រមទាំងកោរសក់ផង។ យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ ដូចគេកាន់ទុក្ខកូនតែមួយ ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។