Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 6:19 - អាល់គីតាប

19 ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បង​ប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បង​ប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​អុលឡោះ​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បង​ប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត​ដើម្បី​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ខ្ញុំ​កំពុង​និយាយ​តាម​បែបមនុស្ស ដោយសារតែ​ភាពខ្សោយ​នៃ​សាច់ឈាម​របស់អ្នករាល់គ្នា​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​ធ្លាប់​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​ការស្មោកគ្រោក និង​ការឥតច្បាប់​ដែល​នាំទៅរក​ការឥតច្បាប់​យ៉ាងណា ឥឡូវនេះ ចូរ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​សេចក្ដីសុចរិត​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​របស់​អ្នក​រាល់គ្នា​ ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្ស​លោក​ទៅ​ចុះ​ គឺ​ពី​មុន​អ្នក​រាល់គ្នា​បាន​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​បម្រើ​សេចក្ដី​ស្មោក​គ្រោក​ និង​សេចក្ដី​ទុច្ចរិត​ដែល​នាំ​ទៅ​សេចក្ដី​អាក្រក់​ជា​យ៉ាង​ណា​ ឥឡូវ​នេះ​ចូរ​អ្នក​រាល់គ្នា​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​នោះ​បម្រើ​សេចក្ដី​សុចរិត​ដែល​នាំ​ទៅ​ភាព​បរិសុទ្ធ​ជា​យ៉ាង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក​ដូច្នេះ ព្រោះ​តែ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា ដ្បិត​ដូច​ដែល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​របស់​ខ្លួន ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​ស្មោក‌គ្រោក និង​សេចក្តី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ធ្វើ​ជា​បាវ​បម្រើ​ឲ្យ​សេចក្តី​សុចរិត​វិញ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្ញុំ​សូម​និយាយ​តាម​របៀប​មនុស្ស​លោក​ទៅ​ចុះ ព្រោះ​បងប្អូន​ជា​មនុស្ស​ទន់​ខ្សោយ។ ពី​ដើម បងប្អូន​បាន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អំពើ​សៅ‌ហ្មង និង​អំពើ​ទុយ៌ស ដែល​នាំ​ឲ្យ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ណា ឥឡូវ​នេះ ចូរ​បងប្អូន​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​សេចក្ដី​សុចរិត ដើម្បី​ឲ្យ​បងប្អូន​បាន​វិសុទ្ធ*​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក ដោយ​ព្រោះ​សេចក្ដី​កំសោយ​របស់​សាច់​ឈាម​នៃ​អ្នក​រាល់​គ្នា ដ្បិត​ដូច​ជា​កាល​ពី​ដើម អ្នក​រាល់​គ្នា​បាន​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន ទៅ​បំរើ​សេចក្ដី​ស្មោក‌គ្រោក នឹង​សេចក្ដី​ទទឹង​ច្បាប់ កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ប្រគល់​អវយវៈ​ទាំង​អស់​នោះ ទៅ​បំរើ​សេចក្ដី​សុចរិត​វិញ ប្រយោជន៍​ឲ្យ​បាន​បរិសុទ្ធ​យ៉ាង​នោះ​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 6:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។


អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។


ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារកិច្ច​ជួយ​អ្នក ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ដ​នោះ​ឡើយ។


ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​អុលឡោះ​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​អុលឡោះ​ដាក់​ទោស​យើង តើ​បាន​សេចក្ដី​ថា​ទ្រង់​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។


ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ជូន​ខ្លួន​ទៅ​អុលឡោះ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បង​ប្អូន​ទៅ​បម្រើ​អុលឡោះ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ដ​អំពើ​សុចរិត។


ក៏​ប៉ុន្ដែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។


យ៉ាង​ណា​មិញ រស‌អុលឡោះ​ក៏​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​ទូរអា​ដូច​ម្ដេច ដើម្បី​ឲ្យ​បាន​សម​នោះ​ឡើយ តែ​រស‌អុលឡោះ​ផ្ទាល់ ទ្រង់​អង្វរ​ឲ្យ​យើង ដោយ​សំឡេង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។


បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។


កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្ដែ អុលឡោះ​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ ព្រម​ទាំង​ឲ្យ​បង​ប្អូន​បាន​សុចរិត ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស តាម​រយៈ​រស​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។


ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ត្រឹម​តែ​តាម​របៀប​របស់​មនុស្ស​ទេ សូម្បី​តែ​ក្នុង​ហ៊ូកុំ​ក៏​មាន​ចែង​ដូច​គ្នា​ដែរ


បង​ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។


ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បង​ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ក្តី​មេត្តា​របស់​អុលឡោះ។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿង‌រ៉ាវ ហើយ​បំពុល​ចិត្ដ​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។


ដ្បិត​យើង​មាន​មូស្ទី ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​គាត់​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ជំពូក​ដូច​យើង​ដែរ តែ​គាត់​មិន​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម