ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា អុលឡោះតាអាឡាគ្រងរាជ្យ ពិភពលោករឹងមាំឥតរង្គើសោះឡើយ។ អុលឡោះតាអាឡាគ្រប់គ្រងលើប្រជារាស្ត្រនានា ដោយយុត្តិធម៌។
យ៉ូអែល 3:9 - អាល់គីតាប ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចំបាំងចេញទៅសមរភូមិ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រកាសប្រាប់ក្នុងចំណោមសាសន៍ទាំងឡាយដូច្នេះថា ចូរត្រៀមខ្លួនចូលច្បាំង ចូរដាស់មនុស្សខ្លាំងពូកែឡើង ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត ត្រូវឲ្យគេនាំគ្នាឡើងមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ |
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា អុលឡោះតាអាឡាគ្រងរាជ្យ ពិភពលោករឹងមាំឥតរង្គើសោះឡើយ។ អុលឡោះតាអាឡាគ្រប់គ្រងលើប្រជារាស្ត្រនានា ដោយយុត្តិធម៌។
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ!
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ! ចូរប្រកាសថា: «អុលឡោះដែលកំចាត់កំចាយជនជាតិអ៊ីស្រអែល ទ្រង់ប្រមូលពួកគេមកវិញហើយ ទ្រង់ថែរក្សាអ៊ីស្រអែល ដូចអ្នកគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
ចូរសំរួចមុខព្រួញ ហើយដាក់ព្រួញពេញបំពង់ អុលឡោះតាអាឡាមានគម្រោងការកំទេចក្រុងបាប៊ីឡូន ហេតុនេះបានជាទ្រង់ជំរុញ ស្ដេចស្រុកមេឌីឲ្យសម្រេចការនេះ ដ្បិតអុលឡោះតាអាឡាសងសឹកពួកបាប៊ីឡូន ព្រោះពួកគេកំទេចម៉ាស្ជិទរបស់ទ្រង់!
ចូរលើកទង់សញ្ញាវាយលុកស្រុកនេះ! ចូរផ្លុំស្នែងក្នុងចំណោមប្រជាជាតិទាំងឡាយ! ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ! ចូរហៅនគរទាំងឡាយ គឺនគរអារ៉ារ៉ាត មិនី និងអ័សក្នាស មកច្បាំងនឹងក្រុងនេះ! ចូរតែងតាំងឲ្យមានអ្នកកេណ្ឌទ័ព ចូរបញ្ជូនទ័ពសេះយ៉ាងច្រើនកុះករដូចកណ្ដូប!
ពួកគេស្រែកថា: “ចូរវាយសំរុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ!
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកណាពីរបស់ជនជាតិអ៊ីស្រអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។
ចូរអ្នក និងទាហានដែលនៅជាមួយអ្នក រៀបចំខ្លួនប្រុងប្រៀបជាស្រេច ក្រោមបញ្ជារបស់អ្នក។
អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។
យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
អុលឡោះតាអាឡានឹងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃទ្រង់ធ្វើសឹកសង្គ្រាម និងថ្ងៃទ្រង់ប្រយុទ្ធនឹងគូសត្រូវ។