យ៉ូអែល 3:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចម្បាំងចេញទៅសមរភូមិ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ចូរប្រកាសប្រាប់ក្នុងចំណោមសាសន៍ទាំងឡាយដូច្នេះថា ចូរត្រៀមខ្លួនចូលច្បាំង ចូរដាស់មនុស្សខ្លាំងពូកែឡើង ត្រូវឲ្យពួកទាហានទាំងប៉ុន្មានចូលមកជិត ត្រូវឲ្យគេនាំគ្នាឡើងមក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ចូរប្រកាសប្រាប់សេចក្ដីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ សូមមើលជំពូកអាល់គីតាប9 ចូរប្រកាសក្នុងចំណោមប្រជាជាតិនានាដូចតទៅ: ចូរញែកខ្លួនជាសក្ការៈ ដើម្បីធ្វើសឹក! ចូរប្រមូលទាហានដ៏ពូកែ! ចូរឲ្យអ្នកចំបាំងចេញទៅសមរភូមិ! សូមមើលជំពូក |
«ចូរប្រកាសប្រាប់ប្រជាជាតិនានា ចូរប្រាប់ឲ្យពួកគេដឹង ចូរលើកទង់សញ្ញាឡើង! ចូរប្រាប់ឲ្យពួកគេដឹង កុំលាក់ឲ្យសោះ! ចូរប្រកាសថា: សត្រូវវាយយកបានក្រុងបាប៊ីឡូនហើយ! ព្រះបាលត្រូវអាម៉ាស់ ព្រះម៉ារ៉ូឌូកត្រូវរលំ រូបបដិមារបស់ពួកគេត្រូវអាម៉ាស់ ព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវរលំដែរ!។
យើងនឹងប្រមូលប្រជាជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជាជនដែលនៅសេសសល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។