អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
យ៉ូហាន 6:63 - អាល់គីតាប មានតែរសអុលឡោះទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីរសអុលឡោះដែលផ្ដល់ជីវិត។ ព្រះគម្ពីរខ្មែរសាកល គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។ Khmer Christian Bible វិញ្ញាណផ្ដល់ជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ឯពាក្យសំដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ ហើយជាជីវិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានតែព្រះវិញ្ញាណទេដែលប្រទានឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីឡើយ ពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណ និងជីវិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាវិញ្ញាណដែលឲ្យមានជីវិត រូបសាច់គ្មានប្រយោជន៍អ្វីទេ ឯពាក្យដែលខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះត្រូវខាងវិញ្ញាណនឹងជីវិតវិញ |
អុលឡោះតាអាឡាជាម្ចាស់បានយកធូលីដីមកសូនធ្វើជាមនុស្ស រួចទ្រង់ផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
ការស្វែងយល់បន្ទូលរបស់ទ្រង់ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។
នៅពេលខ្ញុំមានទុក្ខវេទនា បន្ទូលនេះធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយ បន្ទូលសន្យារបស់ទ្រង់ បានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ។
ខ្ញុំនឹងមិនភ្លេចឱវាទ របស់ទ្រង់សោះឡើយ ដ្បិតទ្រង់ធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសារឱវាទទាំងនេះ។
ចូរកាន់តាមដំបូន្មានឪពុក ដោយឥតលះបង់ចោលឡើយ ចូរថែរក្សាឲ្យជាប់ ដ្បិតដំបូន្មាននេះជាជីវិតរបស់កូន។
ដូចអុលឡោះជាបិតាប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ បុត្រាប្រទានជីវិតឲ្យនរណាក៏បាន ស្រេចតែនឹងចិត្តរបស់បុត្រា។
លោកស៊ីម៉ូនពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ តើឲ្យយើងខ្ញុំទៅរកនរណាវិញ? ពាក្យរបស់លោកម្ចាស់ផ្ដល់ជីវិតអស់កល្បជានិច្ច។
«សូមអញ្ជើញទៅឈរក្នុងម៉ាស្ជិទ ហើយប្រកាសបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។
ដូច្នេះ ជំនឿកើតមកពីសេចក្ដីដែលយើងបានស្ដាប់ រីឯសេចក្ដីដែលយើងបានស្ដាប់នោះកើតមកពីបន្ទូលនៃអុលឡោះអំពីអាល់ម៉ាហ្សៀស។
ការខតាន់មានប្រយោជន៍ លុះត្រាតែអ្នកប្រតិបត្ដិតាមហ៊ូកុំ ប៉ុន្ដែ បើអ្នកប្រព្រឹត្ដល្មើសហ៊ូកុំ ការខតាន់របស់អ្នកទុកដូចជាមិនខតាន់ទៅវិញ។
ដ្បិតហ៊ូកុំរបស់រសអុលឡោះដែលផ្ដល់ជីវិតក្នុងអាល់ម៉ាហ្សៀសអ៊ីសា បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។
ហេតុនេះហើយបានជាមានចែងទុកមកថា «មនុស្សទីមួយ គឺអាដាមក៏មានជីវិតរស់ឡើង» បានទៅជាវិញ្ញាណដែលផ្ដល់ជីវិត។
ប្រសិនបើយើងមានជីវិតដោយសាររសអុលឡោះមែន យើងក៏ត្រូវប្រតិបត្ដិតាមរសអុលឡោះដែរ។
ចំពោះអ្នកដែលរួមរស់ជាមួយអាល់ម៉ាហ្សៀសអ៊ីសា ការខតាន់ ឬមិនខតាន់នោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្ដអំពើផ្សេងៗ ដោយចិត្ដស្រឡាញ់ប៉ុណ្ណោះទើបសំខាន់។
បន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាបន្ទូលដែលផ្តល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដីដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
ហេតុនេះហើយបានជាយើងចេះតែអរគុណអុលឡោះជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសំដីរបស់មនុស្សទេ គឺទុកដូចជាបន្ទូលរបស់អុលឡោះ តាមពិតជាបន្ទូលរបស់ទ្រង់មែន ហើយបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
ការហាត់ប្រាណមានប្រយោជន៍តែបន្ដិចបន្ដួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍អុលឡោះវិញ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមបន្ទូលសន្យានៃអុលឡោះ។
សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្ដគំនិតឲ្យបានរឹងប៉ឹងដោយសារក្តីមេត្តារបស់អុលឡោះ គឺមិនមែនដោយកាន់ហ៊ូកុំស្ដីអំពីអាហារទេ ហ៊ូកុំទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។
ដ្បិតបន្ទូលរបស់អុលឡោះ ជាបន្ទូលដ៏មានជីវិត និងមានអំណាចមុតជាងដាវមុខពីរទៅទៀត។ បន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ បន្ទូលនៃអុលឡោះវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្ដមនុស្ស។
អុលឡោះពេញចិត្តបង្កើតយើងមក ដោយសារបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាង នៃអ្វីៗទាំងអស់ដែលទ្រង់បង្កើតមក។
អុលឡោះបានប្រោសបងប្អូនឲ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយដែលជាបន្ទូលរបស់អុលឡោះ។ បន្ទូលនេះផ្ដល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប
សូម្បីតែអាល់ម៉ាហ្សៀស ក៏គាត់បានស្លាប់ម្ដងជាសូរេច ព្រោះតែបាបដែរ គឺម្ចាស់ដ៏សុចរិតបានស្លាប់ ជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅជូនអុលឡោះ។ កាលអ៊ីសាមានឋានៈជាមនុស្ស គាត់ត្រូវស្លាប់ តែអុលឡោះបានប្រោសគាត់ឲ្យរស់ ដោយសាររសអុលឡោះវិញ។
នេះជានិមិត្ដរូបនៃពិធីជ្រមុជទឹកដែលសង្គ្រោះបងប្អូននាបច្ចុប្បន្នកាល តែពិធីជ្រមុជទឹកមិនមែនជាពិធីលាងជម្រះរូបកាយនោះទេ គឺជាការប្រគល់ជីវិតទាំងស្រុងទៅអុលឡោះ ដោយមនសិការល្អវិញ។ ពិធីជ្រមុជទឹកនេះសង្គ្រោះបងប្អូន ដោយសារអ៊ីសាអាល់ម៉ាហ្សៀសមានជីវិតរស់ឡើងវិញ