ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាដំណាក់របស់អុលឡោះ! អ្វីៗដែលទ្រង់ប្រទានមកខ្ញុំ ខ្ញុំនឹងយកមួយភាគដប់ជូនទ្រង់វិញ»។
យ៉ូស្វេ 4:3 - អាល់គីតាប ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមអ៊ីមុាំដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបង្គាប់ពួកគេថា "ចូរអ្នករាល់គ្នាយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះទៅជាមួយ ទៅដាក់នៅកន្លែងដែលអ្នករាល់គ្នានឹងស្នាក់នៅយប់នេះ"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបង្គាប់គេថា ចូរឯងរាល់គ្នាយកថ្ម១២ដុំ ពីកណ្តាលទន្លេយ័រដាន់ ត្រង់កន្លែងដែលជើងពួកសង្ឃបានឈរនោះ ទៅជាមួយនឹងឯង ហើយដាក់នៅត្រង់កន្លែងដែលឯងនឹងស្នាក់នៅយប់នេះ |
ដុំថ្មដែលខ្ញុំលើកបញ្ឈរឡើងនេះ ជាដំណាក់របស់អុលឡោះ! អ្វីៗដែលទ្រង់ប្រទានមកខ្ញុំ ខ្ញុំនឹងយកមួយភាគដប់ជូនទ្រង់វិញ»។
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា ដោយឥតភ្លេចពីកិច្ចការណាមួយដែលទ្រង់ បានធ្វើដោយចិត្តសប្បុរសនោះឡើយ!
-អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
អ៊ីសាឆ្លើយថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
យ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នា ដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំឲ្យក្បត់ម្ចាស់របស់អ្នករាល់គ្នា»។
ពេលណាក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ជាអម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្តុំគ្នានៅនឹងថ្កល់មួយកន្លែង»។
យ៉ូស្វេហៅបុរសដប់ពីរនាក់ ដែលគាត់ជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រអែល គឺកុលសម្ព័ន្ធនីមួយៗយកម្នាក់
ជនជាតិអ៊ីស្រអែលបានធ្វើតាមសេចក្តីដែលយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល ដូចអុលឡោះតាអាឡាមានបន្ទូលមកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។
សាំយូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថាអេបេន-អេស៊ើរ ដោយពោលថា អុលឡោះតាអាឡាបានសង្គ្រោះយើងរហូតដល់ពេលនេះ។