ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 23:15 - អាល់គីតាប

បន្ទូល​ស្តី​អំពី​សុភមង្គល​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា សន្យា​សុទ្ធ​តែ​បាន​សម្រេច​សព្វ​គ្រប់​យ៉ាង​ណា បន្ទូល​ដែល​ទ្រង់​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា វិនាស​សាប​សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​សន្យា​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់ មក​លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ រហូត​ទាល់​តែ​ព្រះ‌អង្គ​បាន​បំផ្លាញ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដ៏​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រទាន​ឲ្យ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បន្ទូល​ស្ដី​អំពី​សុភមង្គល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សន្យា សុទ្ធ​តែ​បាន​សម្រេច​សព្វ​គ្រប់​យ៉ាង​ណា ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ព្រមាន​អ្នក​រាល់​គ្នា ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ រហូត​ដល់​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​ដែល​គ្រប់​ទាំង​សេចក្ដី​ល្អ​បាន​សំរេច​ដល់​ឯង​រាល់​គ្នា ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​សន្យា​យ៉ាង​ណា នោះ​ទ្រង់​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ ទាល់​តែ​ទ្រង់​បាន​បំផ្លាញ​ពួក​ឯង​ពី​ស្រុក​ល្អ​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​នោះ​ចេញ​ទៅ

សូមមើលជំពូក



យ៉ូស្វេ 23:15
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​នឹង​វាយ​ជន‌ជាតិ​អ៊ីស្រ‌អែល ពេល​នោះ ពួក​គេ​ប្រៀប​ដូច​ជា​ដើម​ត្រែង​ដែល​ញ័រ​នៅ​ក្នុង​ទឹក។ អុលឡោះ‌តាអាឡា​នឹង​ដក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ទឹក​ដី​ដ៏​ល្អ ដែល​ទ្រង់​ប្រទាន​ដល់​បុព្វ‌បុរស​របស់​ពួក​គេ ទ្រង់​នឹង​កំចាត់‌កំចាយ​ពួក​គេ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​អឺ‌ប្រាត ព្រោះ​ពួក​គេ​ធ្វើ​បង្គោល​ព្រះ​អា‌សេ‌រ៉ា ដែល​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង។


«សូម​អរ​គុណអុលឡោះ‌តាអាឡា ដែល​ប្រោស​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​បាន​សុខ‌សាន្ត ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ទ្រង់​សម្រេច​តាម​បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ឥត​ខ្វះ​ត្រង់​ណា​ឡើយ។


ហេតុ​នេះ​ហើយ​បាន​ជា​ផែនដី​ត្រូវ​បណ្ដាសា មនុស្ស‌ម្នា​នៅ​លើ​ផែនដី​មាន​ទោស ព្រោះ​តែ​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ពួក​គេ​នឹង​ត្រូវ​វិនាស ហើយ​នៅ​សេស‌សល់​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។


ជន‌ជាតិ​ខាល់ដេ​កំពុង​តែ​លើក​ទួល​ព័ទ្ធ​ជុំ‌វិញ ដើម្បី​វាយ​យក​ទីក្រុង។ ក្រុង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង គឺ​ពួក​គេ​វាយ​លុក​ធ្វើ​ឲ្យ​ប្រជា‌ជន​ស្លាប់​ដោយ​មុខ​ដាវ ដោយ​ទុរ្ភិក្ស និង​ដោយ​ជំងឺ​អាសន្ន‌រោគ។ បន្ទូល​ដែល​ទ្រង់​ប្រកាស​ពិត​ជា​សម្រេច​ជា​រូប​រាង ដូច​ទ្រង់​មើល​ឃើញ​ស្រាប់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ប្រជា‌ជន​នេះ​រង​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​ណា យើង​ក៏​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុភ‌មង្គល​គ្រប់​ប្រការ តាម​ពាក្យ​សន្យា​របស់​យើង​យ៉ាង​នោះ​ដែរ។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល និង​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន កើត​មាន​ដល់​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល ដូច​យើង​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​គេ​ស្រាប់ ដ្បិត​យើង​បាន​និយាយ​ជា​មួយ​ពួក​គេ ពួក​គេ​មិន​ស្ដាប់​បង្គាប់​យើង​ទេ យើង​បាន​ហៅ​ពួក​គេ តែ​ពួក​គេ​មិន​ឆ្លើយ​តប​មក​យើង​វិញ​ឡើយ»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់​តាម​ហ៊ូកុំ​របស់​យើង ហើយ​គោរព និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​របស់​យើង


ពួក​គេ​បាន​រា‌រាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កំរិត ហើយ​នៅ​ទី​បំផុត​ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។ ហេតុ​នេះ​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។ ហេតុ​នេះអុលឡោះ‌តាអាឡា​បាន​ពង្រឹង​អំណាច​របស់​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។


អុលឡោះ‌តាអាឡា​ខឹង​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ជា​ចំណុះ​ស្តេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។