យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
យ៉ូស្វេ 22:29 - អាល់គីតាប យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងអុលឡោះតាអាឡា ឬក៏ចង់បែកចិត្តចេញពីទ្រង់ នៅថ្ងៃនេះដោយសង់អាសនៈសម្រាប់ធ្វើគូរបានដុត និងជូនជំនូននានា ឬគូរបានអ្វីផ្សេងក្រៅ ពីជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើង គឺអាសនៈដែលស្ថិតនៅមុខដំណាក់របស់ទ្រង់នោះឡើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគំនិតបែបនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងដើរតាមព្រះអង្គនៅថ្ងៃនេះ ដោយស្អាងអាសនា សម្រាប់តង្វាយដុត តង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថរបស់ព្រះអង្គនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះ ដោយសង់អាសនៈសម្រាប់ថ្វាយតង្វាយដុតទាំងមូល និងថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេង ក្រៅពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើង គឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនាសំរាប់ដង្វាយដុត ដង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនាផងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។ |
យូសុះប្រកែកថា៖ «ទេ ខ្ញុំធ្វើដូច្នោះមិនកើតទេ គឺមានតែម្ចាស់បាវដែលគេរកឃើញពែងប៉ុណ្ណោះ នឹងទៅជាទាសកររបស់ខ្ញុំ។ រីឯអ្នករាល់គ្នា ចូរវិលត្រឡប់ទៅរកឪពុករបស់អ្នករាល់គ្នាវិញ ដោយសុខសាន្តចុះ»។
ពួកគេតបមកវិញថា៖ «ហេតុដូចម្តេចបានជាចៅហ្វាយនិយាយដូច្នេះ? យើងខ្ញុំពុំអាចប្រព្រឹត្តអំពើដ៏សែនអាក្រក់នេះកើតទេ។
លោកណាបោតជម្រាបស្តេចអហាប់ថា៖ «សូមអុលឡោះតាអាឡាធ្វើជាសាក្សីចុះ ថាខ្ញុំគ្មានសិទ្ធិប្រគល់ដី ដែលជាកេរមត៌កពីដូនតានេះ ជូនស្តេចបានទេ»។
ប្រហែលជាស្តេចមានប្រសាសន៍ថា “យើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ តើស្តេចពុំបានឲ្យគេកំទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំ តែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?”
ស្តេចហេសេគាហ្នឹងហើយ ដែលបានបំផ្លាញទីសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងកំទេចអាសនៈរបស់អុលឡោះតាអាឡា រួចបង្គាប់ឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមគោរពថ្វាយបង្គំអាសនៈតែមួយ ហើយដុតគ្រឿងក្រអូប តែលើអាសនៈមួយនោះ!
មិនដូច្នោះទេ! ប្រសិនបើអុលឡោះមិនសុចរិត តើឲ្យអុលឡោះវិនិច្ឆ័យទោសមនុស្សលោកដូចម្ដេចកើត?
ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយតើឲ្យយើងនៅតែប្រព្រឹត្ដអំពើបាបតទៅទៀតដូចម្ដេចកើត!
ពេលនោះ អ្នករាល់គ្នាត្រូវយកជំនូនទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅជូនអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានៅកន្លែងដែលទ្រង់នឹងជ្រើសរើសជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ គឺមានគូរបានដុត ជំនូនមួយភាគដប់ ជំនូនពិសេស និងជំនូនផ្សេងៗ ដែលអ្នករាល់គ្នាសន្យាជូនអុលឡោះតាអាឡា។
ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីអុលឡោះតាអាឡា និងដើម្បីធ្វើគូរបានដុត ឬជំនូននានា ឬដើម្បីធ្វើគូរបានមេត្រីភាពមែននោះ សូមអុលឡោះតាអាឡាដាក់ទោសយើងខ្ញុំទៅ!
ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីសម្រាប់ធ្វើគូរបានដុត ឬសម្រាប់ធ្វើគូរបានឯទៀតៗឡើយ
យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ យើងខ្ញុំឆ្លើយទៅវិញថា “សូមមើល! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់អុលឡោះតាអាឡាបេះបិទ តែមិនមែនដើម្បីធ្វើគូរបានដុត ឬធ្វើគូរបានឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និងបងប្អូន”។
ពេលអ៊ីមុាំភីនេហាស មេដឹកនាំសហគមន៍ និងមេលើក្រុមគ្រួសារប្រជាជនអ៊ីស្រអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។
ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលអុលឡោះតាអាឡា ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត!
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។