ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 18:11 - អាល់គីតាប

ឆ្នោត​លើក​ដំបូង ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យូសុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ ហើយ​ទឹក​ដី​របស់​គេ ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​ពួក​កូន​ចៅ​យូដា និង​ពួក​កូន​ចៅ​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​របស់​គេ​ស្ថិត​នៅ​ចន្លោះ​ទឹក​ដី​របស់​កូន​ចៅ​យូដា និង​ទឹក​ដី​របស់​កូន​ចៅ​យ៉ូសែប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចាប់​ឆ្នោត​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​ដែន​ស្រុក​របស់​គេ​នោះ​ត្រូវ​ជា​កណ្តាល​ពួក​កូន​ចៅ​យូដា នឹង​ពួក​កូន​ចៅ​យ៉ូសែប

សូមមើលជំពូក



យ៉ូស្វេ 18:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​រ៉ាជែល មាន​យូសុះ និង​ពុន‌យ៉ាមីន។


នៅ​ទី​នោះ លោក​អប៊ី‌នើរ តែង‌តាំង​សម្តេច​អ៊ីស‌បូសែត ជា​ស្តេច​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេស‌រាល ស្រុក​អេ‌ប្រា‌អ៊ីម ស្រុក​ពុន‌យ៉ាមីន​ពោល គឺ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


កុល‌សម្ព័ន្ធ​ឯ​ទៀតៗ​ដែល​ត្រូវ​ទទួល​ដី​ជា​ចំណែក​មត៌ក​នោះ គឺ​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


ក្នុង​បណ្តា​ក្រុង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា


នៅ​ស៊ីឡូ​យ៉ូស្វេ​ចាប់​ឆ្នោត ចែក​ទឹក​ដី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។


ព្រំ​ប្រទល់​ខាង​ជើង​នៃ​ទឹក​ដី​របស់​គេ ចាប់​ផ្តើម​ពី​ទន្លេ​យ័រដាន់ ឡើង​តាម​ជំរាល​ខាង​ជើង​ក្រុង​យេរីខូ បន្ត​ទៅ​ខាង​លិច កាត់​តាម​តំបន់​ភ្នំ ហើយ​ទៅ​ដល់​វាល​រហោ‌ស្ថាន នៅ​បេត‌អា‌វេន។