ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
យ៉ូប 21:34 - អាល់គីតាប ហេតុអ្វីបានជាអស់លោកយកពាក្យសំដី ឥតបានការ មកសំរាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍ មកកម្សាន្តចិត្តខ្ញុំធ្វើអី? ចម្លើយរបស់អ្នករាល់គ្នាសុទ្ធតែកុហក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាអស់លោកយកពាក្យសម្ដី ឥតបានការ មកសម្រាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះអ្នករាល់គ្នាយកសេចក្ដីឥតប្រយោជន៍មក ចង់ជួយកំសាន្តចិត្តខ្ញុំធ្វើអី ដែលពាក្យចំឡើយរបស់អ្នករាល់គ្នាសុទ្ធតែជាសេចក្ដីកំភូតដូច្នេះ។ |
ពាក្យដែលអស់លោកនិយាយ សុទ្ធតែជាពាក្យស្លោកឥតបានការ ដូចផេះ ពាក្យដែលអស់លោកលើកយកមកតវ៉ា ប្រៀបបាននឹងភក់។
ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
«សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសំរាលទុក្ខ តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ!
គាត់ក៏ខឹងនឹងមិត្តភក្ដិទាំងបីរបស់អៃយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅអៃយ៉ូបវិញបាន ធ្វើហាក់ដូចជាអុលឡោះមានកំហុសមែន។
ក្រោយពេលអុលឡោះតាអាឡាមានបន្ទូលទាំងនេះមកកាន់អៃយ៉ូបហើយ ទ្រង់មានបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។