ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
យេរេមា 37:7 - អាល់គីតាប «អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា: ចូរទៅជម្រាបស្ដេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្ដេចហ្វៀរ៉អ៊ូនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នកត្រូវឆ្លើយតបនឹងស្តេចយូដា ដែលចាត់អ្នកឲ្យមកសួរដល់យើងថា ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយអ្នក គេនឹងវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរទៅប្រាប់ស្ដេចដែលបានចាត់អ្នករាល់គ្នាឲ្យមកសួរយើងថា “កងទ័ពស្ដេចផារ៉ោនដែលចេញមកជួយអ្នករាល់គ្នានោះ នឹងវិលត្រឡប់ទៅស្រុករបស់គេវិញ គឺស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ត្រូវឲ្យឯងឆ្លើយតបនឹងស្តេចយូដា ដែលចាត់ឯងឲ្យមកសួរដល់អញថា មើល ពួកពលទ័ពរបស់ផារ៉ោនដែលលើកចេញមកជួយឯង គេនឹងវិលត្រឡប់ទៅឯស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ |
ប៉ុន្តែ ចូរទៅជម្រាបស្តេចស្រុកយូដា ដែលចាត់អស់លោកឲ្យមកទូរអាសួរអុលឡោះតាអាឡាថា អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែលមានបន្ទូលដូចតទៅ: អ្នកបានស្តាប់ឮសេចក្តីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគីតាបនេះហើយ។
ស្តេចស្រុកអេស៊ីបមិនហ៊ានចាកចេញពីស្រុករបស់ខ្លួនទេ ដ្បិតស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទឹកដីស្រុកអេស៊ីប ចាប់តាំងពីជ្រោះអេស៊ីប រហូតដល់ទន្លេអឺប្រាត។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
ស្តេចទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើស្តេចហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។
ឥឡូវនេះ តើមានអ្វីទាក់ទាញអ្នកឲ្យទៅ ស្រុកអេស៊ីប ទៅរកផឹកទឹកទន្លេនីលឬ? តើមានអ្វីទាក់ទាញអ្នកឲ្យទៅស្រុកអាស្ស៊ីរី ទៅរកផឹកទឹកទន្លេអឺប្រាតឬ?
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
អ្នកនឹងចេញពីស្រុកនោះមកវិញ ទាំងដើរទូលដៃលើក្បាល ដ្បិតអុលឡោះតាអាឡាមិនយល់ស្របឲ្យ អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ ពួកគេពុំអាចជួយអ្នកបានឡើយ»។
នេះជាបន្ទូលដែលអុលឡោះតាអាឡាឆ្លើយតបមកស្តេចសេដេគា តាមរយៈយេរេមា។ ស្តេចសេដេគាបានចាត់លោកផាសហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងអ៊ីមុាំសេផានាជាកូនរបស់លោកម៉ាសេយ៉ា ឲ្យមកប្រាប់យេរេមាថា
“ចូរសួរអុលឡោះតាអាឡាឲ្យយើងផង ដ្បិតស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាអុលឡោះតាអាឡាធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យស្តេចនេប៊ូក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។
ស្តេចសេដេគាចាត់លោកយេហ៊ូកាល ជាកូនរបស់លោកសេលេមា និងអ៊ីមុាំសេផានា ជាកូនរបស់លោកម៉ាសេយ៉ា ឲ្យទៅជួបណាពីយេរេមាហើយប្រាប់ថា៖ «ចូរទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង សូមទ្រង់ប្រណីសន្ដោសយើងផង»។
កងទ័ពខាល់ដេដែលឡោមព័ទ្ធក្រុងយេរូសាឡឹមឮដំណឹងថា កងទ័ពរបស់ស្តេចហ្វៀរ៉អ៊ូនលើកគ្នាចេញពីស្រុកអេស៊ីបមក ពួកគេក៏ដកថយពីក្រុងយេរូសាឡឹម។
នៅគ្រាមានទុក្ខវេទនា តែលតោល យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ ដែលនាងធ្លាប់មានកាលពីមុន។ ពេលប្រជាជនរបស់នាងធ្លាក់ ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក ព្រោះនាងត្រូវវិនាសបាត់បង់។
យើងទន្ទឹងរង់ចាំរហូតដល់ផ្សាភ្នែក តែមិនឃើញមាននរណាមកសង្គ្រោះសោះ យើងឃ្លាំមើល ហើយឃ្លាំមើលទៀត តែគ្មានប្រជាជាតិណាមួយសង្គ្រោះយើងទេ។
ពេលកងទ័ពបាប៊ីឡូនសង់ប៉ម និងលើកទួលឡើង ដើម្បីប្រល័យជីវិតប្រជាជនដ៏ច្រើនកុះករ ទោះបីស្ដេចហ្វៀរ៉អ៊ូនមានទ័ពជាច្រើន និងខ្លាំងពូកែយ៉ាងណាក្ដី ក៏ពុំអាចជួយស្ដេចនោះបានដែរ។
ដូច្នេះ ជនជាតិអ៊ីស្រអែលនឹងលែងមានបង្អែក ដែលទាក់ទាញពួកគេឲ្យប្រព្រឹត្តអំពើបាប ដោយបែរទៅរកស្រុកអេស៊ីបមកជួយ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាជាម្ចាស់។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «យើងនឹងប្រហារហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជំរុះដាវចេញពីដៃរបស់គេដែរ។