យេរេមា 2:37 - អាល់គីតាប37 អ្នកនឹងចេញពីស្រុកនោះមកវិញ ទាំងដើរទូលដៃលើក្បាល ដ្បិតអុលឡោះតាអាឡាមិនយល់ស្របឲ្យ អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ ពួកគេពុំអាចជួយអ្នកបានឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ហើយអ្នកនឹងត្រូវចេញពីស្រុកនោះ ទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ា មិនព្រមទទួលពួកដែលអ្នកយកជាទីពឹងនោះទេ ហើយអ្នកនឹងមិនបានចម្រើននៅជាមួយគេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 អ្នកនឹងចេញពីស្រុកនោះមកវិញ ទាំងដើរទូលដៃលើក្បាល ដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យ អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ ពួកគេពុំអាចជួយអ្នកបានឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 ហើយឯងនឹងត្រូវចេញពីស្រុកនោះទៅទាំងដៃខ្ទប់ក្បាល ពីព្រោះព្រះយេហូវ៉ាទ្រង់មិនព្រមទទួលពួកដែលឯងយកជាទីពឹងនោះទេ ហើយឯងនឹងមិនបានចំរើននៅជាមួយនឹងគេដែរ។ សូមមើលជំពូក |
មើលចុះ អុលឡោះនិងពួកអ៊ីមុាំដែលបម្រើទ្រង់ស្ថិតនៅជាមួយពួកយើង ហើយនាំមុខពួកយើង។ ពួកអ៊ីមុាំត្រៀមខ្លួននឹងផ្លុំត្រែ ដើម្បីប្រកាសវាយលុកអ្នករាល់គ្នា។ កូនចៅអ៊ីស្រអែលអើយ! ចូរកុំធ្វើសឹកទល់នឹងអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នាឡើយ ដ្បិតអ្នករាល់គ្នាពុំអាចឈ្នះជាដាច់ខាត!»។