អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
ម៉ាថាយ 1:23 - អាល់គីតាប «មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។ ព្រះគម្ពីរខ្មែរសាកល “មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។ Khmer Christian Bible «មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ |
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
បើទតហៅអាល់ម៉ាហ្សៀសថា អម្ចាស់ ដូច្នេះតើឲ្យអាល់ម៉ាហ្សៀសត្រូវជាពូជពង្សរបស់ទតដូចម្ដេចកើត!»។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
យប់មួយ លោកប៉ូលនិមិត្ដឃើញអ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់ថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
នៅក្នុងអាល់ម៉ាហ្សៀស អុលឡោះបានសំរុះសំរួលមនុស្សលោកឲ្យជានានឹងទ្រង់ ដោយមិនប្រកាន់ទោសគេឡើយ។ អុលឡោះក៏ដាក់បន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។