ម៉ាកុស 8:26 - អាល់គីតាប អ៊ីសាប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានប្រសាសន៍ថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងមានបន្ទូលថា៖“កុំចូលក្នុងភូមិឡើយ”។ Khmer Christian Bible ព្រះអង្គឲ្យគាត់ទៅផ្ទះវិញ ដោយមានបន្ទូលថា៖ «ចូរអ្នកកុំចូលទៅក្នុងក្រុងអី» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិនោះឲ្យសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូប្រាប់គាត់ឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមានព្រះបន្ទូលថា៖ «កុំចូលទៅក្នុងភូមិឲ្យសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឲ្យគាត់ទៅផ្ទះវិញ ទាំងហាមថា កុំឲ្យចូលទៅក្នុងភូមិ ឬប្រាប់អ្នកណានៅក្នុងភូមិឡើយ។ |
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ អ៊ីសាហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។
ប៉ុន្ដែ អ៊ីសាហាមប្រាមគេ មិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក អ៊ីសាប្រាប់គេឲ្យយកចំណីអាហារ មកឲ្យក្មេងស្រីនោះបរិភោគ។
អ៊ីសាបានហាមប្រាមពួកគេមិនឲ្យនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីអ៊ីសាហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។
អ៊ីសាក៏ដឹកដៃមនុស្សខ្វាក់នោះ នាំចេញទៅខាងក្រៅភូមិ អ៊ីសាយកទឹកមាត់ដាក់លើភ្នែកគាត់ ហើយដាក់ដៃលើគាត់ ទាំងសួរថា៖ «តើអ្នកឃើញអ្វីខ្លះទេ?»
អ៊ីសាក៏ដាក់ដៃលើភ្នែកគាត់ម្ដងទៀត។ បុរសនោះឃើញច្បាស់ទាំងអស់ ភ្នែកគាត់បានជា។