ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 6:18 - អាល់គីតាប

កូន​របស់​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ហើយ​កេហាត់​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​បី​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​កេហាត់​មាន​អាំរ៉ាម យីតសារ ហេ‌ប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន នឹង​អ៊ូស៊ាល ឯ​កេហាត់​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៣​ឆ្នាំ

សូមមើលជំពូក



និក្ខមនំ 6:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូ‌ស៊ាល មាន​លោក​អមី‌ណាដាប់ ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ១១២​នាក់។


កូន​របស់​លោក​កេ‌ហាត់ មាន​បួន​នាក់​គឺ អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល។


កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូ‌ស៊ាល។


កូន​របស់​លោក​កេ‌ហាត់ មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។


មាន​បុរស​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​រៀប​ការ​ជា​មួយ​ស្ត្រី​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​លេវី​ដូច​គ្នា។


ម៉ូសា​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូស៊ាល​ដែល​ត្រូវ​ជា​ឪពុក​មា​ហារូន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង​ប្អូន​របស់​អ្នក​ពី​ទី​សក្ការៈ​ចេញ​ទៅ​ក្រៅ​ជំរំ»។


ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន​តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើសុន ជា​ពូជ‌ពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជ‌ពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី។


កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល​ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។