Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 10:4 - អាល់គីតាប

4 ម៉ូសា​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូស៊ាល​ដែល​ត្រូវ​ជា​ឪពុក​មា​ហារូន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង​ប្អូន​របស់​អ្នក​ពី​ទី​សក្ការៈ​ចេញ​ទៅ​ក្រៅ​ជំរំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 លោក​ម៉ូសេ​ហៅ​មីសា‌អែល និង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​របស់​លោក​អើរ៉ុន​មក បង្គាប់​ថា៖ «ចូរ​មក​សែង​ខ្មោច​បង‌ប្អូន​របស់​អ្នក​ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​ម៉ូសេ​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល ដែល​ត្រូវ​ជា​ឪពុក​មា​លោក​អើរ៉ុន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បងប្អូន​របស់​អ្នក​ពី​ទីសក្ការៈ ចេញ​ទៅ​ក្រៅ​ជំរំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នោះ​ម៉ូសេ​លោក​ហៅ​មីសា‌អែល នឹង​អែល‌សា‌ផាន ជា​កូន​អ៊ូស៊ាល ដែល​ត្រូវ​ជា​មា​អើរ៉ុន មក​បង្គាប់​ថា ចូរ​មក​សែង​យក​ខ្មោច​បង​ប្អូន​ឯង ចេញ​ពី​មុខ​ទី​បរិសុទ្ធ​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ទៅ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 10:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​កេ‌ហាត់ មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។


នៅ​ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​បោះ​ជំរំ ម៉ូសា​តែង​តែ​ដំឡើង​ជំរំ​នៅ​ខាង​ក្រៅ ឆ្ងាយ​ពី​ជំរំ​បន្តិច គេ​ហៅ​ជំរំ​នេះ​ថា “ជំរំ​ជួប​អុលឡោះ‌តាអាឡា” ហើយ​អស់​អ្នក​ដែល​ចង់​និយាយ​សួរអុលឡោះ‌តាអាឡា ត្រូវ​តែ​ចេញ​ពី​ជំរំ ឆ្ពោះ​ទៅ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ដែល​នៅ​ខាង​ក្រៅ​ជំរំ។


កូន​របស់​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូសាល។ លោក​កេហាត់​រស់​បាន​មួយ​រយ​សាម‌សិប​បី​ឆ្នាំ។


កូន​របស់​លោក​អ៊ូសាល​គឺ មីសាអែល អែលសាផាន និង​ស៊ីតទ្រី។


កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូស៊ាល​ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។


មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូស៊ាល។


ពេល​អ៊ីសា​មក​ជិត​ដល់​ទ្វារ​កំពែង​ក្រុង មាន​គេ​ដង្ហែ​សព​យក​ទៅ​បញ្ចុះ។ បុគ្គល​ដែល​ស្លាប់​នោះ ជា​កូន​ប្រុស​តែ​មួយ​របស់​ស្ដ្រី​មេ‌ម៉ាយ​ម្នាក់។ អ្នក​ស្រុក​ជា​ច្រើន​បាន​មក​ជួយ​ដង្ហែ​សព​ជា​មួយ​គាត់។


ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អាណាណាស ហើយ​សែង​យក​ទៅ​កប់។


អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម