អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។
និក្ខមនំ 15:18 - អាល់គីតាប អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងសោយរាជ្យជារៀងរហូត អស់កល្បជានិច្ច»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច |
អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។
អុលឡោះតាអាឡាជាស្តេចដ៏នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ទ្រង់។
អុលឡោះតាអាឡានឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ម្ចាស់របស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ចូរសរសើរតម្កើងអុលឡោះ!។
ទ្រង់គ្រប់គ្រងលើផែនដីដោយសេចក្ដីសុចរិត ទ្រង់វិនិច្ឆ័យទោសប្រជាជនទាំងឡាយ ដោយយុត្តិធម៌។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ អុលឡោះជាម្ចាស់នៃសូរ៉កានឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកំទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេរអស់កល្បជានិច្ច
ទីសំគាល់របស់ទ្រង់ធំឧត្ដុង្គឧត្ដមណាស់ អំណាចរបស់ទ្រង់ ក៏ប្រកបដោយការអស្ចារ្យដែរ! រាជ្យរបស់ទ្រង់ជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយទ្រង់គ្រងរាជ្យអស់កល្បជាអង្វែង តរៀងទៅ។
គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។»
ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
នៅពេលដែលមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល និងកុលសម្ព័ន្ធទាំងឡាយនៃជនជាតិអ៊ីស្រអែល ជួបជុំគ្នា ពួកគេទទួលស្គាល់អុលឡោះតាអាឡា ជាស្តេចរបស់ពួកគេ។