យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
ទំនុកតម្កើង 89:32 - អាល់គីតាប យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។ ព្រះគម្ពីរខ្មែរសាកល នោះយើងនឹងដាក់ទោសចំពោះការបំពានរបស់ពួកគេដោយរំពាត់ ក៏នឹងដាក់ទោសចំពោះអំពើទុច្ចរិតរបស់ពួកគេដោយខ្សែតី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងដាក់ទោសអំពើរំលងរបស់គេ ដោយដំបង ហើយអំពើទុច្ចរិតរបស់គេដោយស្នាមរំពាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរ យើងនឹងធ្វើទារុណកម្មពួកគេ ព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងធ្វើទោសចំពោះការរំលងរបស់គេ ដោយដំបង ហើយចំពោះការទុច្ចរិតរបស់គេដោយស្នាមរំពាត់។ |
យើងនឹងធ្វើជាបិតារបស់គាត់ ហើយគាត់ក៏ជាបុត្រារបស់យើងដែរ។ ប្រសិនបើគេប្រព្រឹត្តអ្វីខុស យើងនឹងវាយប្រដៅគេ ដូចមនុស្សលោកវាយប្រដៅកូនរបស់ខ្លួន។
អុលឡោះតាអាឡាបានបណ្តាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្តេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ស្តេចស៊ូឡៃម៉ាន។
បន្ទាប់មក គាត់និយាយទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចំរៀកនេះទៅ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងនឹងដកហូតអាណាចក្រពីស៊ូឡៃម៉ានប្រគល់ឲ្យអ្នក យើងនឹងឲ្យអ្នកគ្រប់គ្រងលើកុលសម្ព័ន្ធដប់។
ស្តេចស៊ូឡៃម៉ានបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ហើយមិនដើរតាមមាគ៌ារបស់ទ្រង់ទាំងស្រុង ដូចស្តេចទត ជាបិតាឡើយ។
ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នា និងពូជពង្សរបស់អ្នករាល់គ្នា បែកចិត្តចេញពីយើង ហើយមិនកាន់តាមបទបញ្ជា និងហ៊ូកុំដែលយើងប្រគល់ឲ្យអ្នករាល់គ្នាទេ ឬប្រសិនបើអ្នកទៅគោរព និងថ្វាយបង្គំព្រះដទៃ
យើងខ្ញុំពិតជាបានប្រព្រឹត្តខុសចំពោះទ្រង់ គឺយើងខ្ញុំពុំបានគោរពតាមបទបញ្ជា ហ៊ូកុំ និងវិន័យទាំងប៉ុន្មានដែលទ្រង់ប្រទានមកម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ឡើយ។
សូមទ្រង់មេត្តាឈប់យកដំបងវាយខ្ញុំ សូមកុំឲ្យកំហឹងរបស់ទ្រង់ ធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ម៉ាឡាអ៊ីកាត់របស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។