១ ពង្សាវតារក្សត្រ 11:14 - អាល់គីតាប14 អុលឡោះតាអាឡាបានបណ្តាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្តេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ស្តេចស៊ូឡៃម៉ាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានអ្នកតតាំងនឹងព្រះបាទសាឡូម៉ូនម្នាក់ គឺហាដាឌជាសាសន៍អេដុម ដែលជាវង្សារបស់ស្តេចស្រុកនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះអម្ចាស់បានបណ្ដាលឲ្យលោកហាដាឌ ជារាជវង្សរបស់ស្ដេចស្រុកអេដុម ក្លាយទៅជាគូវិវាទរបស់ព្រះបាទសាឡូម៉ូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំមដែលជាវង្សានៃស្តេចស្រុកនោះ សូមមើលជំពូក |
ហេតុនេះអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល បានបណ្តាលចិត្តស្តេចពូល និងស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស៊្សីរី ឲ្យវាយលុកទឹកដីរបស់ពួកគេ។ ស្តេចទីកឡាត-ពីលេស៊ើរ ក៏បានកៀរកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៅជាឈ្លើយសឹក នៅតំបន់ហាឡា ហាបោរ និងហារ៉ា ដែលនៅក្បែរទន្លេនៃស្រុកកូសាន ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
សូមស្តេចមេត្តាស្តាប់ពាក្យខ្ញុំ នៅពេលនេះផង។ ប្រសិនបើអុលឡោះតាអាឡាជំរុញស្តេចឲ្យប្រព្រឹត្តដូច្នេះចំពោះខ្ញុំ នោះសូមអុលឡោះតាអាឡាទទួលយកជំនូនមួយចុះ ប៉ុន្តែ ប្រសិនបើមនុស្សជាអ្នកជំរុញស្តេចវិញ សូមឲ្យពួកគេត្រូវបណ្តាសានៅចំពោះអុលឡោះតាអាឡា ដ្បិតថ្ងៃនេះ ពួកគេបណ្តេញខ្ញុំមិនឲ្យរស់នៅលើទឹកដីដែលអុលឡោះតាអាឡា ប្រទានមកប្រជារាស្ត្ររបស់ទ្រង់ទុកជាមត៌ក គឺហាក់ដូចជាចង់ដេញខ្ញុំឲ្យទៅគោរពព្រះឯទៀត