ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ របស់មនុស្សឃោរឃៅដែរ។
ទំនុកតម្កើង 49:8 - អាល់គីតាប ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ ព្រះគម្ពីរខ្មែរសាកល ——ដ្បិតថ្លៃលោះព្រលឹងរបស់គេថ្លៃណាស់ គឺមានតែឈប់គិត ជារៀងរហូត—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់ គ្មានអ្វីអាចនឹងលោះឲ្យល្មម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ |
ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ របស់មនុស្សឃោរឃៅដែរ។
អុលឡោះតាអាឡាអើយ តើស្នាដៃដែលទ្រង់ធ្លាប់សំដែង ដោយចិត្តមេត្តាករុណា កាលពីគ្រាមុននោះ នៅឯណា? តើបន្ទូលដែលទ្រង់បានសន្យាយ៉ាង ស្មោះស្ម័គ្រចំពោះស្តេចទតនៅឯណា?។
បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?