សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។
ទំនុកតម្កើង 119:155 - អាល់គីតាប មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកហ៊ូកុំរបស់ទ្រង់ទេ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ ពីព្រោះពួកគេមិនស្វែងរកបទបញ្ញត្តិរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់ |
សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។
មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានអុលឡោះទេ!
ដ្បិតទ្រង់ហើយដែលសង្គ្រោះមនុស្សទន់ទាប និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
ការគោរពកោតខ្លាចអុលឡោះតាអាឡាជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។ យើងសង្ឃឹមថាអុលឡោះរក យុត្តិធម៌ឲ្យយើង តែទ្រង់មិនរកឲ្យទេ! យើងរង់ចាំអុលឡោះសង្គ្រោះ តែទ្រង់នៅឆ្ងាយពីយើង!។
គាត់ស្រែកអង្វរអ៊ីព្រហ៊ីមថា “លោកឪពុកអើយ! សូមអាណិតមេត្ដាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។