អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ទំនុកតម្កើង 104:25 - អាល់គីតាប មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ ព្រះគម្ពីរខ្មែរសាកល នៅទីនោះ មានសមុទ្រដ៏ធំល្វឹងល្វើយ; ក្នុងនោះ មានសត្វហែលរវើកច្រើនឥតគណនា គឺសត្វមានជីវិតទាំងតូច ទាំងធំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មើល៍ហ្ន៎! សមុទ្រធំធេងដាច់កន្ទុយភ្នែក នៅក្នុងនោះមានមច្ឆាជាតិគ្រប់យ៉ាង ទាំងធំ ទាំងតូច គ្មាននរណាអាចរាប់អស់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នុ៎ះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅក្នុងទឹកនោះមានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ |
អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងទ្រង់ ហើយសូមឲ្យសមុទ្រទាំងឡាយ និងអ្វីៗដែលរស់នៅក្នុងសមុទ្រ សរសើរតម្កើងទ្រង់ដែរ
ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងធ្វើគូរបានដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។