ឱអុលឡោះអើយ ទ្រង់ប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលទ្រង់វិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជំនះ ។
ដានីយ៉ែល 7:3 - អាល់គីតាប ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ ព្រះគម្ពីរខ្មែរសាកល មានសត្វធំសម្បើមបួនក្បាលឡើងពីសមុទ្រមក សត្វនីមួយៗខុសពីគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចមានសត្វធំបួនឡើងចេញពីសមុទ្រ មានសណ្ឋានផ្សេងៗគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា |
ឱអុលឡោះអើយ ទ្រង់ប្រកបដោយសិរីរុងរឿង គួរជាទីស្ញប់ស្ញែង នៅពេលទ្រង់វិលត្រឡប់មកពីភ្នំវិញ ក្រោយពីបានយកជ័យជំនះ ។
បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំពីរ មានសរសេរឈ្មោះផ្សេងៗដែលប្រមាថអុលឡោះ។
សត្វដែលអ្នកឃើញនោះ នៅសម័យដើមមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងឡើងពីនរ៉កាអវិចីមក រួចវានឹងវិនាសបាត់ទៅវិញ។ ពេលឃើញសត្វនោះ មនុស្សម្នារស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីមុនកំណើតពិភពលោកមក នឹងងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះនៅសម័យដើមវាមានជីវិត តែឥឡូវនេះ គ្មានទៀតទេ ហើយវានឹងលេចមកសាជាថ្មី។