ខ្ញុំជម្រាបស្តេចអធិរាជវិញថា៖ «សូមឲ្យស្តេចមានជីវិតរស់នៅជាដរាបតរៀងទៅ! តើមិនឲ្យខ្ញុំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
ដានីយ៉ែល 6:21 - អាល់គីតាប ដានីយ៉ែល ឆ្លើយទៅស្ដេចវិញថា៖ «ស្តេចអើយ! សូមស្តេចនៅអស់កល្បរហូតតទៅ! ព្រះគម្ពីរខ្មែរសាកល ពេលនោះ ដានីយ៉ែលទូលស្ដេចថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដានីយ៉ែលទូលទៅស្ដេចថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលទូលទៅស្ដេចវិញថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ |
ខ្ញុំជម្រាបស្តេចអធិរាជវិញថា៖ «សូមឲ្យស្តេចមានជីវិតរស់នៅជាដរាបតរៀងទៅ! តើមិនឲ្យខ្ញុំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ខ្ញុំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។
ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។
ស្តេចនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានប្រសាសន៍ថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។
បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ!