ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
ចោទិយកថា 6:16 - អាល់គីតាប មិនត្រូវល្បងលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលទ្រង់ នៅម៉ាសា នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវល្បងលព្រះយេហូវ៉ាជាព្រះរបស់អ្នក ដូចអ្នកបានល្បងលព្រះអង្គនៅម៉ាសា នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ |
ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
ដូច្នេះ ពួកគេរករឿងឈ្លោះនឹងម៉ូសា ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ ម៉ូសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលអុលឡោះតាអាឡាដូច្នេះ?»។
ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងលអុលឡោះតាអាឡាដោយពោលថា «តើអុលឡោះតាអាឡានៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រអែលនាំគ្នារករឿងអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់បានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់អុលឡោះ។
អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «ក្នុងគីតាបមានចែងទៀតថា “កុំល្បងលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកឡើយ”»។
អ៊ីសាឆ្លើយទៅអ៊ីព្លេសវិញថា៖ «ក្នុងគីតាបមានចែងថា កុំល្បងលអុលឡោះតាអាឡាជាម្ចាស់ឡើយ»។
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
ចំពោះកុលសម្ព័ន្ធលេវី គាត់ថ្លែងថា: អុលឡោះបានប្រគល់ធូមីម និងយូរីម ទៅឲ្យកូនចៅលេវី ជាអ្នកដែលស្មោះត្រង់នឹងទ្រង់ បន្ទាប់ពីទ្រង់បានល្បងលពួកគេនៅម៉ាសា ព្រមទាំងវិនិច្ឆ័យទោសពួកគេនៅមេរីបា។