ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 10:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​ឲ្យ​ពួកមេ​ដឹក​នាំរបស់​យើង​ខ្ញុំ ឈរ​តំណាង​ឲ្យ​ក្រុម​ជំនុំ​ទាំង​មូលវិញ សូម​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធជាស្ត្រី​សាសន៍​ដទៃ ចូល​មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់​ទុំ និង​ពួក​ចៅ‌ក្រម​នៃ​ក្រុង​នីមួយៗ​មក​ជា​មួយ រហូត​ទាល់​តែ​សេចក្ដី‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សូម​ឲ្យ​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ពួក​យើង​ខ្ញុំ​បាន​ឈរ​ដំណាង​ពួក​ជំនុំ​ទាំង​អស់ រួច​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់‌ទុំ​ក្នុង​ទី​ក្រុង​និមួយៗ នឹង​ពួក​ចៅ‌ក្រម​មក​ជា​មួយ​ផង ដរាប​ដល់​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ​ទៅ

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​អះលី‌ជំអះ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​កំហឹង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។

សូមមើលជំពូក



អែសរ៉ា 10:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។


ដូច្នេះ សូម​ស្ដាប់​ខ្ញុំ សូម​ដោះ​លែង​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​កំពុង​តែ​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។


ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​សូម​ព្រះអង្គ​ពង្វាង​ព្រះ‌ពិរោធ​ចេញ​ពី​ពួក​យើង។


ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹង‌រូស​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ទីសក្ការៈ ដែល​ព្រះអង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះអង្គ​លែង​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។


ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។


មាន​តែ​លោក​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អេសា‌អែល និង​លោក​យ៉ាហាស‌យ៉ា ជា​កូន​របស់​លោក​ធឹកវ៉ា​ប៉ុណ្ណោះ ដែល​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​សំណាក់​លោក​មស៊ូ‌ឡាម និង​លោក​សាប់‌ថាយ ពី​ក្រុម​លេវី។


រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអង្គ។ ពី​មុន ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ទូលបង្គំ ឥឡូវ​នេះ ព្រះអង្គ​លែង​ព្រះ‌ពិរោធ​ទៀត​ហើយ គឺ​ព្រះអង្គ​សម្រាល​ទុក្ខ​ទូលបង្គំ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចាប់​ពួក​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​មក ហើយ​ព្យួរ-ក​ពួក​គេ​ហាល​ថ្ងៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ពង្វាង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល»។


កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ។ ព្រះអង្គ​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក


អ្នក​ត្រូវ​ទៅ​ជួប​ពួក​បូជា‌ចារ្យ​លេវី និង​ចៅ‌ក្រម​នៅ​ជំនាន់​នោះ ដើម្បី​សុំ​សួរ​យោបល់។ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា ត្រូវ​វិនិច្ឆ័យ​រឿង​នេះ​បែប​ណា។


បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។