ចោទិយកថា 13:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 កុំយកអ្វីៗដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះអម្ចាស់ឡើយ ដើម្បីឲ្យព្រះអម្ចាស់លែងព្រះពិរោធ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់អ្នក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញ នៅក្នុងដៃរបស់អ្នកឡើយ ដើម្បីឲ្យព្រះយេហូវ៉ាបានងាកពីសេចក្ដីក្រោធដ៏សហ័សចេញ ហើយសម្ដែងសេចក្ដីមេត្តាករុណា និងសេចក្ដីអាណិតអាសូរដល់អ្នកវិញ ព្រមទាំងចម្រើនអ្នកឲ្យច្រើនឡើង ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកឰយុកោឯងផង សូមមើលជំពូកអាល់គីតាប17 កុំយកអ្វីៗដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡាឡើយ ដើម្បីឲ្យអុលឡោះតាអាឡាលែងខឹង។ ទ្រង់នឹងសំដែងចិត្តមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក សូមមើលជំពូក |
ព្រះអង្គនឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ ព្រះអង្គនឹងប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ព្រះអង្គក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នក បង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលព្រះអង្គសន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។
រីឯអ្នករាល់គ្នាវិញ ចូរប្រយ័ត្ន! កុំប៉ះពាល់របស់អ្វីដែលត្រូវបំផ្លាញនោះជាដាច់ខាត ក្រែងលោអ្នករាល់គ្នាត្រូវវិនាស ដោយប៉ះពាល់របស់ដែលត្រូវបំផ្លាញនោះ! មួយវិញទៀត បើធ្វើដូច្នោះអ្នករាល់គ្នាមុខជាធ្វើឲ្យមហន្តរាយ និងទុក្ខទោស កើតមានដល់អស់អ្នកដែលស្ថិតនៅក្នុងជំរំអ៊ីស្រាអែលមិនខាន។
ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។