Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 10:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្តែ មាន​មនុស្ស​ច្រើន​ណាស់ ហើយ​នេះ​ក៏​ជា​រដូវ​ភ្លៀង​ខ្លាំង​ផង យើង​ខ្ញុំ​មិន​អាច​ឈរ​នៅ​ខាង​ក្រៅ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​កិច្ច​ការ​ដែល​សម្រេច​បាន​ក្នុង​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ប៉ុន្តែបណ្តាជន​នេះ​មាន​គ្នា​ច្រើន​ណាស់ ហើយ​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ដែល​សំរេច​បាន​ក្នុង​១​ថ្ងៃ ឬ​២​ថ្ងៃ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​សន្ធឹក ក្នុង​ដំណើរ​នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប៉ុន្តែ យើង​ខ្ញុំ​មាន​គ្នា​ច្រើន ហើយ​ជា​រដូវ​ភ្លៀង​ផង ដូច្នេះ យើង​ខ្ញុំ​មិន​អាច​នៅ​ខាង​ក្រៅ​បាន​ទេ។ មួយ​វិញ​ទៀត កិច្ចការ​នេះ​ពុំ​អាច​សម្រេច​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ឡើយ ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ចំណោម​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ។

សូមមើលជំពូក ចម្លង




អែសរ៉ា 10:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សហគមន៍​ទាំង​មូល​ឆ្លើយ​តប ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ថា៖ «ពិត​មែន​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​លោក!


សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម