តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ របស់ព្រះជាម្ចាស់ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
ទំនុកតម្កើង 8:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមទ្រង់ប្រសើរនៅគ្រប់លើផែនដីយ៉ាងណាទៅ។ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំអើយ នាមរបស់ទ្រង់ថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! |
តើលោកអាចស្វែងយល់ជម្រៅព្រះហឫទ័យ របស់ព្រះជាម្ចាស់ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានឬទេ?
ឱព្រះអម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គមានច្រើនឥតគណនា ព្រះអង្គធ្វើការទាំងអស់នោះ ប្រកបដោយព្រះប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលព្រះអង្គបានបង្កើតមក។
បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង ពាសពេញលើផែនដីទាំងមូល! ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
យេស៊ូរូនអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងព្រះរបស់អ្នកឡើយ ព្រះអង្គយាងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយគង់យ៉ាងរុងរឿងនៅលើពពក*។