គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
ទំនុកតម្កើង 73:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ ពេលព្រះអង្គតើនឡើង ព្រះអង្គនឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់នៃទូលបង្គំអើយ ដូចជាពេលដែលគេភ្ញាក់ឡើងពីយល់សប្តិយ៉ាងណា នៅពេលតើនឡើង ព្រះអង្គនឹងមើលងាយរូបពួកគេយ៉ាងនោះដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង ព្រះអង្គមិនចង់ឃើញរូបគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះបែបដូចជាកាលណាយល់សប្តិរួចភ្ញាក់ឡើង ឱព្រះអម្ចាស់អើយ កាលណាទ្រង់តើនឡើង នោះទ្រង់នឹងតោះតើយចំពោះរូបគេដែរ។ អាល់គីតាប អុលឡោះតាអាឡាអើយ ពេលទ្រង់ក្រោកឡើង ទ្រង់នឹងរំលាយពួកគេឲ្យវិនាសបាត់ទៅ ដូចការយល់សប្ដិ។ |
គេនឹងរសាត់បាត់ទៅ ដូចការយល់សប្ដិ គ្មាននរណាឃើញគេទៀតឡើយ គេនឹងរលាយសូន្យទៅ ដូចសុបិននិមិត្តនៅពេលយប់។
ជីវិតមនុស្សរសាត់បាត់ទៅប្រៀបបីដូច ជាស្រមោល អ្វីៗដែលគេខិតខំធ្វើ សុទ្ធតែឥតបានការ គេប្រមូលទ្រព្យសម្បត្តិទុក តែគេពុំដឹងថាទ្រព្យសម្បត្តិនោះ នឹងបានទៅលើនរណាឡើយ។
ព្រះអម្ចាស់អើយ សូមតើនឡើង សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តទូលបង្គំ សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។
ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចម្បាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
ព្រះអង្គបានដកជីវិតចេញពីមនុស្សលោក គឺជីវិតរបស់គេប្រៀបបាន នឹងការលង់លក់មួយស្របក់ប៉ុណ្ណោះ។ ជីវិតរបស់គេប្រៀបបីដូចជាស្មៅ