ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។
ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។
ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
ខ្ញុំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយខ្ញុំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
ព្រះបាទដាវីឌក៏មានរាជឱង្ការទៅកាន់មន្ត្រីទាំងអស់នៅក្រុងយេរូសាឡឹមថា៖ «ចូរនាំគ្នារត់ចេញទៅ ដ្បិតយើងមិនអាចគេចផុតពីកណ្ដាប់ដៃរបស់អាប់សាឡុមបានទេ។ ចូរប្រញាប់ប្រញាល់រត់ភៀសខ្លួនចេញទៅ ក្រែងលោអាប់សាឡុមមកទាន់ ហើយប្រហារយើង និងអ្នកក្រុងនេះ ដោយមុខដាវ»។
ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
រូបកាយទូលបង្គំភ័យញាប់ញ័រ ដោយកោតខ្លាចព្រះអង្គ ទូលបង្គំភ័យខ្លាចវិន័យរបស់ព្រះអង្គ។
នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ ហើយស្នូរសម្រែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។
ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។
ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។
ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា សម្រាប់ខ្ញុំទៅវិញ។
ពួកគេស្លៀកបាវកាន់ទុក្ខ ទាំងភ័យញ័ររន្ធត់ ពួកគេបាក់មុខ ហើយកោរសក់ទាំងអស់គ្នា។
ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គដូចជាតំណក់ឈាម ស្រក់ចុះដល់ដី។