នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។
ទំនុកតម្កើង 45:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេដង្ហែព្រះនាងចូលទៅគាល់ព្រះមហាក្សត្រ ទាំងគ្រងព្រះភូសាចម្រុះពណ៌ និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅគាល់ព្រះរាជាផង។ ព្រះគម្ពីរខ្មែរសាកល ព្រះនាងនឹងត្រូវបាននាំមកឯស្ដេច ទាំងគ្រងព្រះពស្ត្រប៉ាក់; ពួកស្ត្រីព្រហ្មចារីដែលតាមព្រះនាង ជាមិត្តសម្លាញ់របស់ព្រះនាង ក៏ត្រូវបាននាំមកឯព្រះករុណាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ គេនឹងនាំនាងមកថ្វាយព្រះករុណា ប្រដាប់ដោយព្រះភូសាប៉ាក់ ឯពួកព្រហ្មចារី ជាភឿនដែលដង្ហែនាងមក នោះនឹងមកឯទ្រង់ដែរ អាល់គីតាប គេដង្ហែនាងចូលទៅជួបស្តេច ទាំងពាក់អាវវែងចំរុះពណ៌ និងមានពួកភីលៀងហែហមពីក្រោយ ចូលទៅជួបស្តេចផង។ |
នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។
ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឈ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងទៅទីណា? តើគាត់តម្រង់ទៅទិសណា? យើងស្វែងរកគាត់ជាមួយនាងដែរ។
ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ?
ស្ដេចមានមហេសីហុកសិបនាក់ មានស្រីស្នំប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា
អូនសម្លាញ់ដែលស្ថិតនៅក្នុងសួនឧទ្យានអើយ មានគេលួចស្ដាប់សំឡេងរបស់អូន។ ចូរបន្លឺសំឡេងឲ្យបងឮផង!
ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
ព្រោះខ្ញុំប្រច័ណ្ឌ បងប្អូន ដោយចិត្តប្រច័ណ្ឌមកពីព្រះជាម្ចាស់ ដ្បិតខ្ញុំបានដណ្ដឹងបងប្អូន ឲ្យធ្វើជាគូដណ្ដឹង នឹងស្វាមីតែមួយគត់ គឺខ្ញុំនាំបងប្អូនមក ដូចជានាំក្រមុំព្រហ្មចារីយកទៅថ្វាយព្រះគ្រិស្ត*។
ពួកទាហានប្រាកដជានៅប្រមូលជយភណ្ឌ ពួកគេកំពុងតែចែកជយភណ្ឌ ទាហានម្នាក់ទទួលបានស្រីក្រមុំម្នាក់ ឬពីរនាក់ ស៊ីសេរ៉ាទទួលបានផ្ទាំងសំពត់ពណ៌ និងក្រណាត់ប៉ាក់។ អ្នកមានជ័យជម្នះទទួលសម្លៀកបំពាក់ពណ៌ ធ្វើពីក្រណាត់ប៉ាក់មួយផ្ទាំង ឬពីរផ្ទាំងសម្រាប់បង់ក។