ទំនុកតម្កើង 33:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ ព្រះអង្គបានបង្ឃាំងមហាសមុទ្រ ឲ្យនៅមួយកន្លែង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រមូលទឹកសមុទ្រជាគំនរ ព្រះអង្គដាក់ទីជម្រៅនៅក្នុងឃ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គធ្វើឲ្យទឹកសមុទ្រផ្ដុំគ្នាឡើងជាគំនរ ព្រះអង្គយកទីជម្រៅដាក់ក្នុងឃ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្គរទឹកសមុទ្រឡើង ដូចជាគំនរ ទ្រង់យកទីជំរៅដាក់ទុកក្នុងឃ្លាំង អាល់គីតាប ទ្រង់បានធ្វើឲ្យទឹកសមុទ្រ មកផ្ដុំគ្នានៅកន្លែងតែមួយ ទ្រង់បានបង្ខាំងមហាសមុទ្រ ឲ្យនៅមួយកន្លែង។ |
គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។
ពេលខ្យល់របស់ព្រះអង្គបក់បោកមក ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង ដូចទំនប់ទឹកដែលនៅទីជម្រៅ ក៏មកកកកុញនៅបាតសមុទ្រដែរ។
កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ កាលព្រះអង្គចាក់គ្រឹះផែនដី
ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នាមិនកោតខ្លាច ហើយញាប់ញ័រ នៅចំពោះមុខយើងទេឬ? យើងដាក់ឆ្នេរខ្សាច់ជាព្រំដែនអស់កល្បជានិច្ច សម្រាប់សមុទ្រ ទឹកសមុទ្រពុំអាចឆ្លងហួសបាន ទោះបីរលកបក់បោក កញ្ជ្រោលខ្លាំងយ៉ាងណា ក៏ពុំអាចឆ្លងព្រំដែននេះបានដែរ។
ព្រះអង្គត្រួសត្រាយផ្លូវឲ្យសេះរបស់ព្រះអង្គ នៅក្នុងទឹកសមុទ្រ ដែលកំពុងតែកញ្ជ្រោលយ៉ាងខ្លាំង។
ពេលណាក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាម្ចាស់នៃផែនដីទាំងមូល ដាក់ជើងក្នុងទឹកទន្លេយ័រដាន់ ពេលនោះ ទឹកទន្លេយ័រដាន់នឹងត្រូវទប់ ឈប់ហូរ ហើយប្រមូលផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែង»។
ស្រាប់តែទឹកដែលហូរចុះពីលើក៏ឈប់ ប្រមូលផ្ដុំគ្នានៅនឹងថ្កល់តែមួយកន្លែង។ ទឹកនោះនៅផ្ដុំគ្នាយ៉ាងឆ្ងាយពីទីនោះ គឺនៅក្រុងអដាំ ជាក្រុងមួយនៅជិតសារថាន។ រីឯទឹកដែលហូរចុះឆ្ពោះទៅសមុទ្រអារ៉ាបាវិញ គឺសមុទ្រអំបិល ត្រូវកាត់ផ្ដាច់។ ប្រជាជនក៏នាំគ្នាឆ្លងទន្លេ នៅទល់មុខក្រុងយេរីខូ។