ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 49:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​កូនចៅ​ដែលកើតដល់អ្នក​ក្នុងពេលដែល​អ្នក​បាត់បង់កូន នឹង​និយាយ​ដាក់​ត្រចៀក​របស់អ្នក​ទៀត​ថា​: ‘កន្លែង​នេះ​ចង្អៀត​ពេក​ហើយ​សម្រាប់​ពួកយើង សូម​រកទីអាស្រ័យ​ឲ្យ​ពួកយើង​រស់នៅ​ផង​!’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា ទី​នេះ​ចង្អៀត​ណាស់ សូម​ទុក​ឲ្យ​ខ្ញុំ​មាន​កន្លែង​អាស្រ័យ​នៅ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក

អាល់គីតាប

អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក



អេសាយ 49:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ ពួក​សិស្ស​របស់​ពួក​ហោរា គេ​ជំរាប​ដល់​អេលី‌សេ​ថា សូម​មើល ទី​កន្លែង​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​លោក​នេះ ចង្អៀត​ដល់​យើង​ខ្ញុំ​ពេក​ណាស់


តែ​កាល​ណា​កូន​ចៅ​គេ​បាន​ឃើញ​ការ​ដែល​ដៃ​អញ​នឹង​ធ្វើ​នៅ​កណ្តាល​ពួក​គេ នោះ​គេ​នឹង​រាប់​ឈ្មោះ​អញ​ជា​បរិសុទ្ធ អើ ក៏​នឹង​រាប់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យ៉ាកុប​ទុក​ជា​បរិសុទ្ធ​ដែរ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ផង


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​កំសាន្ត​ចិត្ត​ក្រុង​ស៊ីយ៉ូន ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏​បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់​ឈឹង បាន​ដូច​ជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ព្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះ‌យេហូវ៉ា​ដែរ នឹង​មាន​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ​នៅ​ក្នុង​ទី​ក្រុង​នោះ ព្រម​ទាំង​ការ​អរ​ព្រះ‌គុណ នឹង​សំឡេង​ពីរំ‌ពីរោះ​ផង។


ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ


ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មក នឹង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ


អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេចេញ​ពី​ស្រុក​អាសស៊ើរ​អញ​នឹង​នាំ​គេ​មក​ឯ​ស្រុក​កាឡាត នឹង​ស្រុក​ល្បាណូន ដល់​ទៅ​រក​កន្លែង​ល្មម​ឲ្យ​គេ​អាស្រ័យ​នៅ​គ្មាន


ដោយ​ប្រាប់​ថា ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំឡោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស នឹង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ


ហើយ​កុំ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​ខ្លួន នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ