Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មក នឹង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្តែ កូន​ចៅ​អ៊ីស្រា‌អែល​នឹង​មាន​ចំនួន​ដូច​ខ្សាច់​នៅ​សមុទ្រ ដែល​មិន​អាច​វាល់ ឬ​កំណត់​ចំនួន​បាន​ឡើយ ហើយ​ទោះ​បើ​មាន​ពាក្យ​ពោល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ» នោះ​នឹង​បែរ​ទៅ​ជា​មាន​ពាក្យ​ថា៖ «អ្នក​រាល់​គ្នា​ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រា‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​បុត្រ​របស់ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​កូន​របស់ អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។

សូមមើលជំពូក ចម្លង




ហូសេ 1:10
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី បាន​ជា​បើ​អ្នក​ណា​អាច​នឹង​រាប់​ធូលី​ដី​បាន នោះ​នឹង​រាប់​ពូជ​ឯង​បាន​ដែរ


នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ


ទ្រង់​បាន​មាន​បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។


ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ


អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ


ឯ​ពូជ‌ពង្ស​ឯង​ក៏​នឹង​បាន​ច្រើន​ដូច​ជា​ខ្សាច់ ហើយ​ផល​ដែល​កើត​ពី​ឯង​មក នោះ​នឹង​បាន​ដូច​ជា​គ្រាប់​ខ្សាច់​ទាំង​ប៉ុន្មាន ឯ​ឈ្មោះ​គេ​ក៏​មិន​ត្រូវ​កាត់​ចេញ ឬ​បំផ្លាញ​ពី​មុខ​អញ​ឡើយ។


ពី​ព្រោះ​ទ្រង់​ជា​ព្រះវរ‌បិតា​របស់​យើង​ខ្ញុំ ទោះ​បើ​លោក​អ័ប្រា‌ហាំ​មិន​បាន​ស្គាល់​យើង​ខ្ញុំ ហើយ​ពួក​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ស្គាល់​យើង​ខ្ញុំ​ក៏​ដោយ គង់​តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ​ពិត ហើយ​តាំង​ពី​អស់‌កល្ប​រៀង​មក នោះ​ព្រះ‌នាម​ទ្រង់​ជា​ព្រះ​ដ៏​ប្រោស​លោះ​យើង​ខ្ញុំ


តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា


អញ​បាន​តប​ឆ្លើយ​នឹង​ពួក​អ្នក ដែល​មិន​បាន​សួរ​រក​អញ ហើយ​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​អញ នោះ​អញ​បាន​ឲ្យ​គេ​ប្រទះ​ឃើញ​អញ​វិញ អញ​បាន​និយាយ​ដល់​សាសន៍១​ដែល​មិន​បាន​ហៅ​តាម​ឈ្មោះ​អញ​ថា មើល នេះ​អញ​ហើយ


គេ​នឹង​បញ្ជិះ​ពួក​បង​ប្អូន​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន លើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ ហើយ​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ឯ​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​អញ ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល​ធ្លាប់​យក​ដង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត មក​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ នឹង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។


យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត


ព្រះ‌ទ្រង់​បង្គាប់​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-អាំមី»ចុះ ដ្បិត​ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​របស់​អញ​ទេ អញ​ក៏​មិន​ព្រម​ធ្វើ​ជា​ព្រះ​របស់​ឯង​ដែរ។


អញ​នឹង​សាប‌ព្រោះ​ពូជ​នាង​នៅ​លើ​ផែនដី​សំរាប់​អញ រួច​អញ​នឹង​អាណិត​មេត្តា​ដល់​ពួក​ឡូ-រូហាម៉ា ហើយ​នឹង​និយាយ​ដល់​ពួក​ឡូ-អាំមី​ថា ឯង​ជា​រាស្ត្រ​របស់​អញ នោះ​គេ​នឹង​ឆ្លើយ​តប​ថា ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ។


ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ


ដ្បិត​សេចក្ដី​ទន្ទឹង​របស់​ជីវិត​ទាំង‌ឡាយ នោះ​រង់‌ចាំ​តែ​ពួក​កូន​របស់​ព្រះ​លេច​មក​ឲ្យ​ឃើញ​ប៉ុណ្ណោះ​ទេ


អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​ដល់​អញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត»។


ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម