Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:20 - អាល់គីតាប

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ពួក​កូនចៅ​ដែលកើតដល់អ្នក​ក្នុងពេលដែល​អ្នក​បាត់បង់កូន នឹង​និយាយ​ដាក់​ត្រចៀក​របស់អ្នក​ទៀត​ថា​: ‘កន្លែង​នេះ​ចង្អៀត​ពេក​ហើយ​សម្រាប់​ពួកយើង សូម​រកទីអាស្រ័យ​ឲ្យ​ពួកយើង​រស់នៅ​ផង​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា ទី​នេះ​ចង្អៀត​ណាស់ សូម​ទុក​ឲ្យ​ខ្ញុំ​មាន​កន្លែង​អាស្រ័យ​នៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង

សូមមើលជំពូក ចម្លង




អេសាយ 49:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ថ្ងៃ​មួយ​ក្រុម​ណាពី​ជម្រាប​អេលី‌យ៉ាសាក់​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។


ដ្បិត​ពេល​ណា​កូន​ចៅ​របស់​គេ​ឃើញ កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​នឹង​ប្រព្រឹត្ត ចំពោះ​ពួក​គេ នោះ​ពួក​គេ​នឹង​ទទួល​ស្គាល់ នាម​ដ៏‌វិសុទ្ធ​របស់​យើង ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​យ៉ាកកូប ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​យើង ដែល​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


មែន​ហើយ! អុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​សំរាល​ទុក្ខ​ក្រុង​ដែល​ខូច​ខ្ទេច‌ខ្ទី​អស់ គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ក្រុង​ដែល​ស្ងាត់​ជ្រងំ​នេះ បាន​ដូច​ជា​សួន​អេដែន។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ដី​ហួត‌ហែង​នេះ ប្រែ​ទៅ​ជា​សួន​ឧទ្យាន​របស់អុលឡោះ‌តាអាឡា។ ពេល​នោះ នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន នឹង​មាន​ឮ​សូរ​សំរែក​សប្បាយ​រីក‌រាយ ព្រម​ទាំង​មាន​បទ​ចំរៀង​អរគុណ និង​មាន​ស្នូរ​តូរ្យ‌តន្ត្រី​ឡើង​វិញ។


ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។


ប៉ុន្តែ ថ្ងៃ​មួយ កូន​ចៅ​អ៊ីស្រ‌អែល នឹង​កើន​ចំនួន​ច្រើន​ឡើង ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ គ្មាន​នរណា​អាច​រាប់ ឬ​កំណត់​ចំនួន​បាន​ឡើយ។ នៅ​ទី​ណា​អុលឡោះ​មាន​បន្ទូល​ថា: “អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌ជន​របស់​យើង” នៅ​ទី​នោះ​នឹង​មាន​គេ​ពោល​ថា: “អ្នក​រាល់​គ្នា​ជា​កូន​របស់ អុលឡោះ​ដ៏​នៅ​អស់‌កល្ប”។


យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ ស្រុក​កាឡាដ និង​ស្រុក​លីបង់ រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។


ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។


កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម