Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:20 - ព្រះគម្ពីរខ្មែរសាកល

20 ពួក​កូនចៅ​ដែលកើតដល់អ្នក​ក្នុងពេលដែល​អ្នក​បាត់បង់កូន នឹង​និយាយ​ដាក់​ត្រចៀក​របស់អ្នក​ទៀត​ថា​: ‘កន្លែង​នេះ​ចង្អៀត​ពេក​ហើយ​សម្រាប់​ពួកយើង សូម​រកទីអាស្រ័យ​ឲ្យ​ពួកយើង​រស់នៅ​ផង​!’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពួក​កូន​ចៅ​អ្នក​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក គេ​នឹង​និយាយ​ដាក់​ត្រចៀក​អ្នក​ថា ទី​នេះ​ចង្អៀត​ណាស់ សូម​ទុក​ឲ្យ​ខ្ញុំ​មាន​កន្លែង​អាស្រ័យ​នៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​កូន​ចៅ​ឯង​ដែល​កើត​ក្នុង​សេចក្ដី​ទុក្ខ​លំបាក​របស់​ឯង គេ​នឹង​និយាយ​ដាក់​ត្រចៀក​ឯង​ថា ទី​នេះ​ចង្អៀត​ដល់​យើង​ខ្ញុំ​ណាស់ សូម​ឲ្យ​មាន​ទី​អាស្រ័យ​នៅ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អ្នក​នឹក​ស្មាន​ថា ខ្លួន​បាត់​បង់​កូន​អស់​ហើយ តែ​ឥឡូវ​នេះ​អ្នក​បែរ​ជា​ឮ​កូនៗ​និយាយ​ថា “ខ្ញុំ​ចង្អៀត​ណាស់ ខិត​បន្តិច​ទៅ ទុក​កន្លែង​ឲ្យ​ខ្ញុំ​នៅ​ផង!”។

សូមមើលជំពូក ចម្លង




អេសាយ 49:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កាលណា​គាត់​ឃើញ​កូនចៅ​របស់ខ្លួន​ដែលជា​ស្នាដៃ​របស់យើង​នៅកណ្ដាល​គាត់ ពួកគេ​នឹង​តម្កើង​នាម​របស់យើង​ជាវិសុទ្ធ ហើយ​តម្កើង​អង្គ​ដ៏វិសុទ្ធ​នៃ​យ៉ាកុប​ជាវិសុទ្ធ​ដែរ ព្រមទាំង​កោតខ្លាច​ព្រះ​នៃ​អ៊ីស្រាអែល​ផង​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។


យើង​នឹង​នាំ​ពួកគេ​ត្រឡប់មក​ពី​ដែនដី​អេហ្ស៊ីប​វិញ ហើយ​ប្រមូល​ពួកគេ​ពី​អាស្ស៊ីរី យើង​នឹង​នាំ​ពួកគេ​មក​ដល់​តំបន់​កាឡាត និង​លីបង់ រហូតដល់​គ្មាន​សល់​កន្លែង​សម្រាប់​ពួកគេ​។


ក៏​និយាយ​នឹង​គាត់​ថា​៖ “ចូរ​រត់ទៅ​ប្រាប់​យុវជន​នោះ​ថា​: ‘យេរូសាឡិម​នឹង​មាន​គេ​រស់នៅ​ដូចជា​ភូមិឥតកំពែង ដោយព្រោះ​មាន​មនុស្ស និង​សត្វ​ច្រើនកុះករ​នៅ​ទីនោះ​។


កុំឲ្យ​គិត​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំថ្ម​ទាំងនេះ​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម