គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌនឹងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
អេសាយ 46:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាឱនចុះ ក៏កោងចុះហើយ វាជួយបន្ទុករបស់វាឲ្យរួចពុំបាន គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះទាំងនោះឱនចុះ ក៏ក្រាបចុះជាមួយគ្នា; ពួកវារំដោះបន្ទុកទាំងនោះឲ្យរួចមិនបានឡើយ គឺខ្លួនវាក៏ត្រូវនាំទៅជាឈ្លើយសឹកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាឱនចុះ ក៏កោងចុះហើយ វាមិនអាចដោះបន្ទុករបស់វាបានផង គឺទាំងខ្លួនវាក៏ត្រូវចាប់នាំទៅជាឈ្លើយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។ អាល់គីតាប ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។ |
គេក៏លះចោលអស់ទាំងរូបព្រះគេនៅទីនោះ ហើយដាវីឌនឹងពួកទ័ពទ្រង់នាំយកទាំងអស់ទៅ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីពួកសត្វនៅស្រុកត្បូង គេផ្ទុកទ្រព្យរបស់គេនៅលើខ្នងលាស្ទាវ ហើយផ្ទុកសម្បត្តិរបស់គេ នៅលើបូកសត្វអូដ្ឋ ដឹកនាំកាត់ស្រុកដែលមានសេចក្ដីលំបាក នឹងសេចក្ដីថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក នឹងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលនឹងគ្មានប្រយោជន៍ដល់គេសោះ
ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកព្ធយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ នឹងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
ក៏បានបោះចោលព្រះរបស់គេទៅក្នុងភ្លើងដែរ ដ្បិតមិនមែនជាព្រះទេ គឺជាស្នាដៃដែលមនុស្សធ្វើមកពីឈើនឹងពីថ្មវិញ ហេតុនោះបានជាគេបំផ្លាញទៅបាន
ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សំរាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរមូលមក ហើយចូលឲ្យជិតចុះ ពួកអ្នកដែលលើកយកដុំឈើជារូបព្រះឆ្លាក់របស់គេទៅ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ
ដ្បិតដោយព្រោះឯងបានទុកចិត្តនឹងការរបស់ឯង ហើយនឹងទ្រព្យសម្បត្តិរបស់ឯង បានជាឯងនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវនាំចេញទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ នឹងពួកចៅហ្វាយរបស់វាទាំងអស់ផង
ហេតុនោះមើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោសដល់អស់ទាំងរូបឆ្លាក់របស់ស្រុកបាប៊ីឡូន ហើយស្រុកទាំងមូលនឹងត្រូវជ្រប់មុខ ឯពួកអ្នកទាំងប៉ុន្មាន ដែលត្រូវគេសំឡាប់នោះ នឹងដួលនៅកណ្តាលវា
រួចនឹងកៀរយកអស់ទាំងព្រះ នឹងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ នឹងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
ព្រះយេហូវ៉ាទ្រង់បានបង្គាប់ពីដំណើរឯងថា ឯងនឹងមិនមានពូជបន្តឈ្មោះទៀតឡើយ អញនឹងកាត់អស់ទាំងរូបឆ្លាក់ នឹងរូបសិតពីវិហាររបស់ព្រះទាំងប៉ុន្មាននៃឯងចេញ ហើយនឹងរៀបចំផ្នូរឯង ដ្បិតឯងគំរក់ណាស់។
គាត់ឆ្លើយថា អ្នករាល់គ្នាបាននាំយកព្រះទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងសង្ឃរបស់ខ្ញុំមក តើខ្ញុំនៅមានអ្វីទៀត ចុះដូចម្តេចបានជាអ្នករាល់គ្នាសួរខ្ញុំថា តើឯងមានហេតុអ្វីដូច្នេះ
លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ