អេសាយ 44:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឯឈើដែលសល់ នោះគាត់យកទៅធ្វើជារូបឆ្លាក់សំរាប់ខ្លួន ក៏ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះដោយពាក្យថា សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 រីឯឈើដែលសល់ គាត់ធ្វើជាព្រះ ជារូបឆ្លាក់សម្រាប់ខ្លួន ក៏ក្រាបចុះនៅចំពោះវា ហើយថ្វាយបង្គំ ព្រមទាំងអធិស្ឋានទៅវាថា៖ “សូមរំដោះទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងទូលអង្វរថា “សូមរំដោះទូលបង្គំផង! ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។ សូមមើលជំពូកអាល់គីតាប17 រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា រូបបដិមា ជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ គេគោរពបម្រើរូបនោះ និងសូមអង្វរថា “សូមរំដោះខ្ញុំផង! ដ្បិតអ្នកជាព្រះរបស់ខ្ញុំ!”។ សូមមើលជំពូក |
ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ