Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 5:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​គេ​នៅ​ទី​នោះ ហើយ​ដាវីឌនឹង​ពួក​ទ័ព​ទ្រង់​នាំ​យក​ទាំង​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 គេ​ក៏​បោះចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​បាន​ប្រមូល​យក​ទាំង​អស់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ពេល​បាក់​ទ័ព​រត់​ទៅ កង‌ទ័ព​ភីលី‌ស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​គេ នៅ​នឹង​កន្លែង។ ស្តេច​ទត និង​ពល​ទាហាន​បាន​ប្រមូល​យក​រូប​ព្រះ​ទាំង​នោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 5:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ​ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ​មក​ពី​ឈើនឹង​ពី​ថ្ម​វិញ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​ទៅ​បាន


អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​វិហារ​នៃ​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អេស៊ីព្ទ ហើយ​គេ​នឹង​ដុត​ចោល ព្រម​ទាំង​ដឹក‌នាំ​រូប​ព្រះ​ទាំង​នោះ​ទៅ​ជា​ឈ្លើយ គេ​នឹង​ប្រដាប់​ខ្លួន ដោយ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​គង្វាល​ពាក់​អាវ​ខ្លួន រួច​គេ​នឹង​ចេញ​ពី​នេះ​ទៅ​ដោយ​សុខ‌សាន្ត


ដ្បិត​ដោយ​ព្រោះ​ឯង​បាន​ទុក​ចិត្ត​នឹង​ការ​របស់​ឯង ហើយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​ឯង បាន​ជា​ឯង​នឹង​ត្រូវ​គេ​ចាប់​យក​ដែរ ហើយ​ព្រះ‌កេម៉ូស​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​ពួក​សង្ឃ នឹង​ពួក​ចៅហ្វាយ​របស់​វា​ទាំង​អស់​ផង


រួច​នឹង​កៀរ​យក​អស់​ទាំង​ព្រះ នឹង​រូប​សិត​របស់​គេ ព្រម​ទាំង​ប្រដាប់​ធ្វើ​ពី​ប្រាក់ នឹង​មាស​ដ៏​មាន​ដំឡៃ​នាំ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ បន្ទាប់​នោះ នឹង​ខាន​ទៅ​ច្បាំង​នឹង​ស្តេច​ខាង​ជើង​ជា​យូរ​ឆ្នាំ


ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សំរាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង


ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម