ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
អេសាយ 43:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឪពុកដើមរបស់ឯង បានធ្វើបាប ហើយពួកគ្រូឯងបានរំលងច្បាប់អញដែរ ព្រះគម្ពីរខ្មែរសាកល ឪពុកដើមរបស់អ្នកបានប្រព្រឹត្តបាប ពួកអ្នកកណ្ដាលរបស់អ្នកបានបះបោរទាស់នឹងយើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯឪពុកដើមរបស់អ្នកបានធ្វើបាប ហើយពួកគ្រូអ្នកបានរំលងច្បាប់យើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាកុបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ អាល់គីតាប យ៉ាកកូបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ |
ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោកនឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃនឹងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងការជាក់ស្តែងគេយល់ខុសទទេ ក៏រមឹលក្នុងការជំនុំជំរះ
ដ្បិតព្រះយេហូវ៉ាទ្រង់បានចាក់វិញ្ញាណ ដែលបណ្តាលឲ្យលក់ស៊ប់មកលើអ្នករាល់គ្នា ក៏បានបិទភ្នែកអ្នករាល់គ្នា ជាពួកហោរា ហើយបានគ្របភ្ជិតក្បាលអ្នករាល់គ្នា ជាពួកមើលឆុត
ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
ចូរមើលទៅឯអ័ប្រាហាំ ជាឰយុកោឯង ហើយទៅឯសារ៉ាដែលបង្កើតឯងមក ដ្បិតកាលអ័ប្រាហាំនៅតែម្នាក់ឯង នោះអញបានហៅមក ក៏បានឲ្យពរផង ហើយបានចំរើនឲ្យមានគ្នាជាច្រើនវិញ
ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ នឹងដល់ពូជពង្សនៃយ៉ាកុបពីអំពើបាបរបស់គេ
ឯក្បាល គឺជាពួកអ្នកចាស់ទុំ នឹងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរាដែលបង្រៀនសេចក្ដីភូតភរ
គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង នឹងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។
គឺពួកហោរាបានទាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកំឡាំងដៃខ្លួនវិញ ឯរាស្ត្រអញគេក៏ឃើញគួរយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើឯងរាល់គ្នានឹងធ្វើដូចម្តេចទៅ។
ធ្វើដូចម្តេចឲ្យឯងរាល់គ្នាថា យើងមានប្រាជ្ញា ក៏មានក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា នៅជាមួយនឹងយើងដែរដូច្នេះ តែមើល ស្លាបប៉ាកកាក្លែងក្លាយរបស់ពួកអាចារ្យ នោះបានបំផ្លាស់ទៅជាសេចក្ដីភូតភរវិញ
ពួកអ្នកប្រាជ្ញគេត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន មើល គេបានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញានៅក្នុងខ្លួនជាយ៉ាងណាវិញ
ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្សនឹងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត
រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះដោយព្រោះឯងមិនព្រមទទួលដំរិះ បានជាអញក៏នឹងបោះបង់ចោលឯង មិនឲ្យធ្វើជាសង្ឃដល់អញទៀតដែរ ហើយដោយហេតុ ដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ឯងដូចគ្នា
ពួកជាកំពូលលើគេ តែងតែជំនុំជំរះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកំរៃ ហើយពួកហោរាក៏ទាយឲ្យបានប្រាក់ ប៉ុន្តែគេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា ព្រះយេហូវ៉ាទ្រង់គង់នៅកណ្តាលយើងរាល់គ្នាទេតើ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ
ឯងរាល់គ្នាបានបោះបង់ចោលសេចក្ដីបញ្ញត្តរបស់អញ ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ តែឯងរាល់គ្នាថា តើយើងនឹងវិលទៅយ៉ាងដូចម្តេច
ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត
តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ
ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់
ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរ ដោយថា
ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ