ជនគណនា 32:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ហើយមើល ឯងរាល់គ្នាបានកើតឡើង ជាដំណាងនៃឪពុកឯង ជាពួកមនុស្សមានបាប ដែលចំរើនកាន់តែច្រើនឡើង ចង់តែបន្ថែមសេចក្ដីក្រោធដ៏សហ័សនៃព្រះយេហូវ៉ា ឲ្យរឹងរឹតតែក្តៅឡើង ទាស់នឹងសាសន៍អ៊ីស្រាអែលទៅទៀត សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឥឡូវនេះ មើល៍! អ្នករាល់គ្នាជាពូជរបស់មនុស្សបាប បានងើបឡើង ហើយចង់ធ្វើតាមឪពុករបស់អ្នករាល់គ្នា ដើម្បីបង្កើនសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា ទាស់នឹងសាសន៍អ៊ីស្រាអែល ឲ្យកាន់តែក្តៅឡើងថែមទៀត! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឬ? សូមមើលជំពូកអាល់គីតាប14 ឥឡូវនេះ មើល! អ្នករាល់គ្នាចង់យកតម្រាប់តាមឪពុករបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាជាពូជមនុស្សបាប។ តើអ្នករាល់គ្នាចង់ឲ្យអុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលកាន់តែខ្លាំងឬ? សូមមើលជំពូក |
មិនត្រូវឲ្យឯងរាល់គ្នានាំពួកឈ្លើយចូលមកក្នុងស្រុកនេះទេ ដ្បិតឯងរាល់គ្នាគិតធ្វើការ ដែលនឹងនាំឲ្យយើងមានទោស នៅចំពោះព្រះយេហូវ៉ា ទាំងបន្ថែមការនេះមកលើអំពើបាប នឹងការរំលងរបស់យើងរាល់គ្នាទៀត ដ្បិតទោសរបស់យើងធ្ងន់ណាស់ហើយ ក៏មានសេចក្ដីក្រេវក្រោធយ៉ាងសហ័សគ្របលើពួកអ៊ីស្រាអែលដែរ
ដោយប្រព្រឹត្តអំពើអាក្រក់យ៉ាងនេះធ្វើអី ឯពួកឰយុកោរបស់អ្នករាល់គ្នា តើមិនបានធ្វើដូច្នេះទេឬអី ហេតុនោះបានជាព្រះនៃយើងរាល់គ្នា ទ្រង់បាននាំអស់ទាំងសេចក្ដីអាក្រក់នេះ មកលើយើង នឹងលើទីក្រុងនេះផង ប៉ុន្តែអ្នករាល់គ្នានាំឲ្យមានសេចក្ដីក្រោធ មកលើពួកអ៊ីស្រាអែលថែមទៀត ដោយបង្អាប់ដល់ថ្ងៃឈប់សំរាកដូច្នេះ។
ប៉ុន្តែកូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សំរាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន